ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ក្មេង​ប្រុស​ជា​សិស្សសាលា​ម្នាក់​‬ ត្រូវ​រថយន្ត​បុក​និង​កិន ខ្ទេច​ជើង​ម្ខាង គួរឲ្យ​រន្ធត់​ ​

ក្មេង​ប្រុស​ជា​សិស្សសាលា​ម្នាក់​‬ ត្រូវ​រថយន្ត​បុក​និង​កិន ខ្ទេច​ជើង​ម្ខាង គួរឲ្យ​រន្ធត់​ ​

ខេត្ត​ពោធិសាត់​៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បណ្ដាល​ឲ្យ​ការភ្ញាក់ផ្អើល​ឡើង​ដោយ​ក្មេង​ម្នាក់ កំពុង​ជិះ​កង់​ចេញពី​សាលារៀន ត្រូវ​បាន​រថយន្ត​កូរ៉េ​១​គ្រឿង​បើក​បុក​ពេញ​ទំហឹង និង​កិន​ពីលើ​ខ្ទេច​ជើង​១​ចំហៀង ត្រង់​ចំណុច​ផ្លូវ​ក្រាល​គ្រួស​ក្រហម ចេញពី​ផ្លូវបំបែក​ផ្សារ​ក្រគរ ភូមិ​ទួល​ម្កាក ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ត​ពោធិសាត់ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ធ្នូ ឆ្នំា២០១៥​។​
​សមត្ថកិច្ច​ឲ្យដឹងថា កុមារ​រងគ្រោះ​មាន​ឈ្មោះ លឹម រតនា ភេទ​ប្រុស អាយុ​០៧​ឆ្នាំ មាន​ឪពុក​ឈ្មោះ ឆឹ​ម ពៅ ជា​មន្ត្រី​នគរបាល​ដ៏​ល្អ​ម្នាក់​ដែល​ប្រជាពលរដ្ឋ​ស្រឡាញ់​។ មុន​កើតហេតុ​កុមារ​រងគ្រោះ​បាន​ជិះ​កង់​ចេញពី​សាលា​សសៀរ​តាម​ខាង​ផ្លូវ រំពេច​នោះ​ក៏​មាន​រថយន្ត​កូរ៉េ​១​គ្រឿង គ្មាន​ស្លាក​លេខ បាន​បើក​យ៉ាង​លឿន រួច​រ៉េ​ចង្កូត​មក​បុក​កុមារ​រងគ្រោះ​ពេញទំហឹង ក្នុងទិសដៅ​ច្រាស់​គ្នា និង​កិន​ពីលើ​បន្ថែម​ទៀត​បណ្តាល​ឲ្យ​កុមារ​រងគ្រោះ​ខ្ទេច​ជើង​ខាងឆ្វេង ត្រូវបាន​ប្រជាពលរដ្ឋ​ដឹក​តាម​ម៉ូតូ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​
​ក្រោយ​កើតហេតុ​តៃកុង​រថយន្ត​មាន​ឈ្មោះ មោក មាស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ដូង​ជួរ ឃុំ​អូ​សន្តាន់ ស្រុក​ក្រគរ បាន​ចុះ​រត់គេចខ្លួន​បាត់ស្រមោល ប៉ុន្តែ​យោងតាម​អត្តសញ្ញាណ​ដែល​បានបង្ហាញ សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​ចាប់ខ្លួន​ជន​បង្ក​ផ្តទ្ទាទោស​តាម​ផ្លូវច្បាប់​៕

535049_1059704290728213_4014801573612296010_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya