ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ធ្លាយ​រឿងអាស្រូវ​អតីត​មេ​គុក PJ ស៊ី​ឈ្មោះ​គេ​ចូល​ធ្វើ​ប៉ូលិស​ក្រសួង​មហាផ្ទៃ​ ​

ធ្លាយ​រឿងអាស្រូវ​អតីត​មេ​គុក PJ ស៊ី​ឈ្មោះ​គេ​ចូល​ធ្វើ​ប៉ូលិស​ក្រសួង​មហាផ្ទៃ​ ​

ភ្នំពេញ​៖ លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់លេខ​៣ ហ៊ូ ពុធ​វិសាល អត្តលេខ​០០៤៨ ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ​(PJ) ត្រូវបាន​ផ្ទេរ​ភារកិច្ច​ឲ្យទៅ​កាន់តំណែង​ជា​អនុប្រធាននាយកដ្ឋាន​អប់រំ កែប្រែ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​វិញ ដោយ​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​លេខ​១០០០៤១​ប្រក ចុះ​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៥ ហើយ​ពិធី​ផ្ទេរ​តំណែង​បាន​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម នុត សាអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។
​ក្រោយ​ការដកហូត​មុខ​តំណែង​លោក​ឧត្តម អគ្គានុរក្ស​ថ្នាក់​លេខ​៣ ហ៊ូ ពុធ​វិសាល អត្តលេខ​០០៤៨ ពី​ប្រធាន​ពន្ធនាគារ PJ រួចមក ស្រាប់តែ​លេច​បែកធ្លាយ​រឿងអាស្រូវ​ថា អតីត​មេ​គុក PJ រូប​នេះ​ស៊ី​ឈ្មោះ​គេ “​ឈ្មោះ ហ៊ូ ពុធ​វិសាល​” ដើម្បី​ចូល​ធ្វើ​ប៉ូលិស​ក្រសួង​មហាផ្ទៃ ហើយ​ឈ្មោះ ហ៊ូ ពុធ​វិសាល ជា​ឈ្មោះ​ដើម​ក្នុង​ក្របខ័ណ្ឌ​ប៉ូលិស​ក្រសួងមហាផ្ទៃ កូតា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺ​មនុស្ស​ពិត​សព្វថ្ងៃ​ជា​បុគ្គលិក​អ្នកសារព័ត៌មាន​រស្មី​កម្ពុជា ខណៈ​ឈ្មោះ ហ៊ូ ពុធ​វិសាល ត្រូវបាន​គេ​យកទៅ​លក់​ក្របខ័ណ្ឌ​ប៉ូលិស​នា​អំឡុង​ឆ្នាំ​១៩៩៤ ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​១ ឆ្នាំ​១៩៩៣ រៀបចំ​ដោយ​អ៊ុនតាក់ (UNTAC) ។
​នៅពេល​រាជរដ្ឋាភិបាល​សម្រេច​ធ្វើ សមាហរណកម្ម​មន្ត្រីរាជកា​រ​ចំនួន​២.៤៥៦​នាក់ បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ ដោយ​អនុក្រឹត្យ​លេខ​១៤៩៤​អនក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៤ និង​តាមរយៈ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១១៥/០៥៧ ចុះ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៥ លោក ហ៊ូ ពុធ​វិសាល ឋានន្តរស័ក្តិ​ថ្នាក់​ខ​.១.៣ អតីត​ជា​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ ទទួលបាន​ឋានន្តរស័ក្តិ​ឧត្តមអ​គ្គា​នុរ​ក្ស​ថ្នាក់​លេខ​៣ អត្តលេខ​០០៤៨ នៃ​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ ហើយ​លោក ហ៊ូ ពុធ​វិសាល បានប្រកាសថា លោក​កើត​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​១៩៦៤ និង​បាន​ចូល​បម្រើ​ការងារ​រដ្ឋ​នា​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​១៩៨៦ ។
​ពាក់ព័ន្ធ​នឹង​ការ​បែកធ្លាយ​រឿងអាស្រូវ​នេះ គេហទំព័រ​សារព័ត៌មាន​អរិយធម៌ មិនទាន់​អាច​សុំ​ការបំភ្លឺ​បញ្ជាក់​ពី​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់លេខ ៣ ហ៊ូ ពុធ​វិសាល បាន​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ។
​មជ្ឈដ្ឋាន​អ្នកតាមដាន​ស្ថានការណ៍​សង្គម និង​នយោបាយ​នៅ​កម្ពុជា បាន​លើកឡើង​ថា នា​ពេល​ធ្វើ​សមាហរណកម្ម​មន្ត្រីរាជកា​រ និង​កងកម្លាំងប្រដាប់អាវុធ​រវាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​១ ឆ្នាំ​១៩៩៣ មាន​លេចចេញ​រឿងអាស្រូវ​នៃ​ការទិញ​-​លក់​ឈ្មោះ​មន្ត្រី​ជា​ហូរហែ​នៅតាម ស្ថាប័នរដ្ឋ សូម្បី​តែ​ស្ថាប័ន​តុលាការ​(​ក្រសួង​យុត្តិធម៌​)​ក៏មាន​ដែរ រហូតដល់​មាន​មន្ត្រី​ខ្លះ ដើម្បី​ការងារ និង​អំណាច​បុណ្យស័ក្តិ សុខចិត្ត​បោះបង់​លែង​ប្រើ​ឈ្មោះ​កំណើត​ខ្លួនឯង​ដែល​ឪពុក​-​ម្តាយ​ដាក់ឲ្យ ហើយ​ប្រើ​ឈ្មោះ​អ្នក​ដទៃ​ទល់​សព្វថ្ងៃ ។ ដូច្នេះ ករណីនេះ មានតែ​លោក ហ៊ូ ពុធ​វិសាល ជា​ម្ចាស់​ឈ្មោះ​ដើម​ពិតប្រាកដ​ខ្លួនឯង ទើប​អាច​ដឹង​យ៉ាងច្បាស់​ថា តើ​មាន​ការ​ស៊ី​ឈ្មោះ​គេ​ចូល​ធ្វើ​ប៉ូលិស​ក្រសួង​មហាផ្ទៃ​ដែរ​ឬ​អត់​? ៕

Prakas Prakas-1Hou-Puthvisal

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya