ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » រថយន្ត​ដឹក​ត្រី​បុក​ជាមួយ​រថយន្ត​ដឹក​ខ្សាច់​ចត​ឈប់ ស្លាប់​១

រថយន្ត​ដឹក​ត្រី​បុក​ជាមួយ​រថយន្ត​ដឹក​ខ្សាច់​ចត​ឈប់ ស្លាប់​១

​ខេត្តកណ្ដាល ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០៤​និង​០០​នាទី​យប់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវជាតិ លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៥.៥៦ ស្ថិត​ក្នុងភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល​។​

 

​រថយន្ត​បង្ក​ម៉ាក KIA មួយ​តោន​កន្លះ​ពណ៌​ខៀវ ពាក់​ស្កាក​លេខ ភ្នំពេញ 2 AF 6327 ជិះ​គ្នា​០២​នាក់​អ្នកបើកបរ គេចខ្លួនបាត់ មិន​ស្គាល​អត្តសញ្ញាណ អ្នករួមដំណើរ​ឈ្មោះ ហេង ចាន់​រី ភេទ ស្រី អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទិញ​លក់​ត្រី មាន​ទីលំនៅ ភូមិ ព្រែក​ខ្សាយ (​ក​)​ឃុំ​ព្រែក​ខ្សាយ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង (​ស្លាប់​នៅ​កន្លែងកើតហេតុ​) ។ បាន​បុក​រថយន្ត​ពីក្រោយ​ចំហៀង​ផ្នែក​ខាងឆ្វេង ម៉ាក (KIA)​ដឹក​ខ្សាច់ ពាក់​ស្លាក លេខ​ភ្នំពេញ​3A8019 អ្នក​លើក​បររថ​យន្ត រត់គេចខ្លួន​បាត់​។​

 

​មូលហេតុ​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​ម៉ាក​KIA​មួយ​តោន​កន្លះ​ដឹក​ត្រី ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ បណ្តាល​ឲ្យ​បុក​រថយន្ត​ដឹក​ខ្សាច់​ម៉ាក​(KIA)​ដែល​បែក​កង់​ចត​ឈប់​នៅ​ស្ងៀម​អែប​ខាងស្តាំ​លើ​ច​ញ្ចើ​ម​ផ្លូវ​មាន​ភ្លើង​ស៊ីញ៉ូ​និង​ដាក់​មែកឈើ​ជា​សញ្ញា​មាន​ចម្ងាយ​ពី​រថយន្ត​15-25​ម៉ែត្រ​។​

 

​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ក្រោយពេល​កើតហេតុ​រួច​ផ្នែក​ជំនាញ​បាន​យក​វត្ថុ​តា​ទាំង​០២​មក​រក្សាទុក​អធិការដ្ឋាន​នគរបាល​ស្រុក​និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕gssx fs gss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya