ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​២​នាក់ ពាក់ព័ន្ធ​និង​ករណី ជួញដូរ​គ្រឿងញៀន ​

ប៉ូលិស​ឃាត់ខ្លួន​២​នាក់ ពាក់ព័ន្ធ​និង​ករណី ជួញដូរ​គ្រឿងញៀន ​

រតនគិរី ៖ ជាក់ស្តែង កាលពី​វេលា ម៉ោង ១៩ និង ៣០ នាទី​យប់ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ​២០១៥ នេះ ត្រូវបាន​កម្លាំង​នគរបាល ប៉ុស្តិ៍ រដ្ឋ បាល​សង្កាត់ ឡា​បាន​សៀក ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ២ នាក់​ករណី​រក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រង់​ចំណុច​ផ្ទះសំណាក់​ពេជ្រ ហ៊ុន ស្ថិតក្នុង​ភូមិ ទេស​អន្លង់ សង្កាត់ បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត រតនគិរី ។​
​មុន​នឹង​ឈាន​ដល់ ការចុះ​បង្ក្រាប ករណី​ខាងលើ​នេះ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន ពី​កម្លាំង​សម្ងាត់ ដោយ​ធ្វើ​ការស្រាវជ្រាវ​តាមដាន​ជា​យូរ​មក​ហើយ ។ ជនសង្ស័យ​ទី ១ ឈ្មោះ វណ្ណា ឡូយ ភេទ​ប្រុស អាយុ​៥២ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ ភ្នំ ឃុំ ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ  ខេត្ត​ត្បូងឃ្មុំ មុខរប​រពុំ​ពិតប្រាកដ និង​ទី​២ ឈ្មោះ ហុង ង​ន់​សេង ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ មុខរបរ​លក់​ត្រី ។ មន្ត្រីនគរបាល​ប៉ុស្តិ៍​ឡា​បាន​សៀក បញ្ជាក់​ឲ្យដឹង​ទៀតថា សម្ភារៈ​ដកហូត​រួម​មានៈ ម្សៅ ក្រាមព៌​ណស​ថ្លា (​សង្ស័យ​សារធាតុ​ញៀន​) ចំនួន ១០ កញ្ចប់​ធំ ម៉ូតូ​ម៉ាកវ៉េវ ពណ៌ ខ្មៅ ១​គ្រឿង ពាក់​ស្លាក​លេខ​កំពង់ចាម ១D -៣៩២២ និង​ទូរស័ព្ទដៃ ម៉ាក​ហៃ​យ៉ាពណ៌ ស ១ គ្រឿង​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន ២​នាក់ កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ឡា​បាន​សៀក ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាមច្បាប់​៕

that-0316 that-0317

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya