ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ក្រុម​ឈ្មួញ​ឈើ ហ៊​ន ផាន្នី ជា​មន្ត្រី​យោធា កងពលតូច​អន្តរាគមន៍​លេខ​១៤ ខេត្តពោធិសាត់​បាញ់​គំរាម​សមត្ថកិច្ច ពេល​បង្ក្រាប​រថយន្ត​ដឹកឈើ ​

ក្រុម​ឈ្មួញ​ឈើ ហ៊​ន ផាន្នី ជា​មន្ត្រី​យោធា កងពលតូច​អន្តរាគមន៍​លេខ​១៤ ខេត្តពោធិសាត់​បាញ់​គំរាម​សមត្ថកិច្ច ពេល​បង្ក្រាប​រថយន្ត​ដឹកឈើ ​

កំពង់ឆ្នាំង​៖​សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង បង្ក្រាប​រថយន្ត​នី​សាន់ ដឹក​ឈើប្រណិត​ប្រភេទ​ធ្នង់​របស់​មេ​ឈ្មួញ​ដុះ​ស្លែ​ជើង​ខ្លាំង ហ៊​ន ផាន្នី ជា​មន្ត្រី​យោធា​កងពលតូច​អន្តរាគ​មន្ត៍​លេខ​១៤ ខេត្ត​ពោធិសាត់ មាន​ការផ្ទុះ​អាវុធ​ពី​សំណាក់​សមត្ថកិច្ច ដោយ​ឈ្មួញ​ឈើ​បាញ់​គំរាម​សមត្ថកិច្ច ខណៈ​ពេល​សមត្ថកិច្ច​ខេត្ត​ពោធិសាត់​បាន​ប្រមាញ់​តាំង​ពី​តំបន់​បំណក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិសាត់ រ​ហួត​ដល់​ចំណុច​ផ្លូវលំ​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ក្តុល ឃុំ​ក្រាំង​ស្គា​រ ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង​សមត្ថកិច្ច​ចម្រុះ​សម្រេចចិត្ត​បាញ់​រថយន្ត​បំបែក​កង់​ទៅមុខ​លែង​រួច​ទើប​ចាប់បាន ។ សកម្មភាព​បង្ក្រាប​បាន​ធ្វើ​ឡើងខ​ណះ​ឈ្មួញ​ឈើ​បាញ់​ប្រមាណ​៣​គ្រាប់ ដើម្បី​រារាំង​សមត្ថកិច្ច ដែល​ក្រុម​ឈ្មួញ​ទាំងនេះ​ដឹក​ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង​តាម​ផ្លូវលំ​ឆ្ពោះទៅកាន់​ឃ្លាំង​ដ៍​ធំ​មួយ​កន្លែង​នៅ​ស្រុក​ឱ​រ៉ាល់​ខេត្តកំពង់ស្ពឺ ។
​ប្រភព​ពី​កន្លែងកើតហេតុ​បាន​បន្ត​អោយដឹងថា​រថយន្ត​ដឹក​ឈើ​របស់​មេ​ឈ្មួញ​ដែល​ប្រើ​ស្បែក​មន្ត្រី​យោធា លោក ហ៊​ន ផាន្នី បាន​កើតឡើង​ជា​យូរ​មក​ហើយ ដោយ​ពួកគេ​ដឹកឈើ​ចេញពី​ស្រ​យុក​ភ្នំ​ក្រវ៉ា​ញ ឆ្ពោះ​មក​តំបន់​បំណក់ ឆ្លងកាត់​តំបន់​ក្តុល ឃុំ​ក្រាំង​ស្គា​រ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ចេញ​ទៅ​ខេត្ត​កំពង់ស្ពឺ តាមផ្លូវ​អម​លាំ​ង ។ ឈ្មួញ​ឈើ​រូប​នេះ​ពីមុនមក គេ​ដឹក​ជញ្ជូន​ឈើ​តាម​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ ឬ​ទៅ​ខេត្ត​ត្បូងឃ្មុំ ព្រំប្រទល់​កម្ពុជា​វៀតណាម ប៉ុន្តែ​ដោយសារ​តែ​កម្លាំង​សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង​បាន​ដាក់​កម្លាំង​ពង្រឹង​តាម​ដងផ្លូវ​ជាតិ ទើប​ពួកគេ​បង្វែរ​ដឹក​តាម​ផ្លូវលំ​ខាងលើ ហើយ​ក៍​ត្រូវ​សមត្ថកិច្ច​ចាប់បាន​តែ​ម្តង នៅវេលា​ម៉ោង​៣​និង​៣០​នាទី​យប់​ឈានចូល​ថ្ងៃ​ទី​១១​ធ្នូ​២០១៥ នៅ​ចំណុច​ផ្លូ​លំ​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ក្តុល ឃុំ​ក្រាំង​ស្គា​រ ស្រុក​ទឹកផុស​ខេត្ត​កំពង់​ឆ្នាំ​៕
12316457_1643963725853121_8975408351770267617_n 12348154_1643963669186460_2751675763845493718_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya