ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន ជនសង្ស័យ ២​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន ​

ប៉ូលិស​ឃាត់ខ្លួន ជនសង្ស័យ ២​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន ​

ភ្នំពេញ​៖ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល ខណ្ឌ​សែន​សុខ បាន​ឃាត់ខ្លួន​ជនសង្ស័យ ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន ២​នាក់ ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស ១​កញ្ចប់​តូច និង​ម៉ូតូ​មួយគ្រឿង ម៉ាក សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1C-4683 ខណៈ​ដែល​កម្លាំង​ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​បទល្មើស​ផ្សេងៗ ស្ថិត​នៅ​ចំណុច​ទល់មុខ​ផ្សារ​ទំនើប​ស៊ូ​ភើ​ស្ទ័រ ផ្លូវ​លេខ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​២០​និង​៣០​នាទី ដល់​ម៉ោង​២១​និង​៣០​នាទី​យប់ ក្រោម​ការដឹកនាំ​របស់​លោក សក់ ច័ន្ទ​កញ្ញារិទ្ធ អភិបាលរង​ខណ្ឌ​សែន​សុខ និង​មាន​កម្លាំង​សរុប​ចំនួន ៣៧​នាក់ មាន​មន្ត្រី​សាលាខណ្ឌ​៤​នាក់ កងរាជអាវុធហត្ថ​ចំនួន ១០​នាក់ នគរបាល​ខណ្ឌ​ចំនួន​១៧​នាក់ និង​ប្រជា​ការពារ​ចំនួន​៦​នាក់ ហើយ​បាន​ត្រួតពិនិត្យ​ម៉ូតូ​ឆ្លងកាត់​ចំនួន​១២៥​គ្រឿង​។​
​ជនសង្ស័យ​ទាំង​ពីរ​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ទី​១ ឈ្មោះ សឿន ប៉ែត ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​ជាង​រថយន្ត និង​ទី​២​ឈ្មោះ មុយ ថៃ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាង​រថយន្ត អ្នក​ទាំង​ពីរ​ស្នាក់នៅ​ក្នុង​ភូមិ​គោក​ឃ្លា​ង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​៕

that-0281

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya