ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ត្រូវ​ឡាន​បុក​ស្លាប់ ជិះ​ម៉ូតូ​នៅលើ​ផ្លូវជាតិ​លេខ​៦ ​

បុរស​ម្នាក់ ត្រូវ​ឡាន​បុក​ស្លាប់ ជិះ​ម៉ូតូ​នៅលើ​ផ្លូវជាតិ​លេខ​៦ ​

កណ្តាល​៖ បុរស​ម្នាក់ ត្រូវ​បាន​រថយន្ត​បុក​ស្លាប់ ខណៈ​ជិះ​ម៉ូតូ​លើ​ដង​ផ្លូវជាតិ​លេខ​៦ នៅ​ចន្លោះ​ស្ពាន​លេខ​១៦-១៧ ត្រង់​ចំណុច​ភូមិ​វត្ត​ថ្មី ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្ត​កណ្តាល នៅ​ម៉ោង​ប្រមាណ​៣៖៣០​នាទី ទៀបភ្លឺ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ឯ​អ្នក​បង្កហេតុ​បាន​ជិះ​រត់​គេចខ្លួន​បាត់​។​
​សាក្សី​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា រថយន្ត​បង្ក​ម៉ាក អា​ស្យាកូ​ស​ស្មូស ពណ៌​ស លាយ​បៃតង ពាក់​ផ្លាកលេខ​ព 0324 ភព​3(​អ្នកបើកបរ​រត់​បាត់​) ឯ​ជនរងគ្រោះ ឈ្មោះ ចាន់ ម៉ូ​លីដា អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​ថ្មី ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្ត​កណ្តាល ជិះ​ម៉ូតូ​ម៉ាក វ៉ែវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CU-3634​។​
​សាក្សី​បានឲ្យដឹង​ទៀត​ថា មុនពេល​កើតហេតុ រថយន្ត​បាន​បើក​តាម​ផ្លូវជាតិ​លេខ​៦ ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​កន្លែងកើតហេតុ ក៏​រ៉េ​ចង្កូត បុក​ម៉ូតូ​ជនរងគ្រោះ ដែល​កំពុង​ឈប់​នៅមុខ​ផ្ទះ ខាងលិច​ផ្លូវ បណ្ដាលឲ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។ ដោយឡែក​មនុស្ស​ក្នុង​រថយន្ត​៤ នាក់ ក៏​រងរបួស​ស្រាល​ផងដែ​។​
​សាក្សី​បានឲ្យដឹង​ទៀត​ថា ក្រោយ​ពី​បុក​ជនរងគ្រោះ​ស្លាប់ អ្នកបើកបរ​រថយន្ត បាន​ជិះ​គេចខ្លួនបាត់ ឯ​សព​ត្រូវបាន​សមត្ថកិច្ច ប្រគល់ជូន​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី  ចំពោះ​ម៉ូតូ​និង​រថយន្ត បាន​យក​មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​៕
12391828_557972331047033_6414469562068863069_n 12391947_557972384380361_7017072429677243631_n that-0283

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya