ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ចាប់​ជនសង្ស័យ​ម្នាក់ ករណី​ចូល​លួច​កាបូប​លុយ​និង​ទូរស័ព្ទ​ក្នុង​បន្ទប់​គ្រូពេទ្យ​

ចាប់​ជនសង្ស័យ​ម្នាក់ ករណី​ចូល​លួច​កាបូប​លុយ​និង​ទូរស័ព្ទ​ក្នុង​បន្ទប់​គ្រូពេទ្យ​

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ឡើងទៅ​លើ​អគារ​ជាន់​ទី​៣ ចូលទៅក្នុង​បន្ទប់​អ្នកគ្រូ​ពេទ្យ​ប៉ុនប៉ង​លួច​កាបូប​លុយ​និង​ទូរស័ព្ទ​ត្រូវ​សន្តិសុខ​តាម​ទាន់​ចាប់បាន​នាំគ្នា​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​ម្នាក់ ទើប​ប្រគល់ឱ្យ​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃទី​២៣ ខែធ្នូ នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ស្ថិតនៅក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។​

 

​ស្ត្រី​ម្ចាស់​កាបូប​ឈ្មោះ ហូ​វ ផៅ​វ៉ា​រី អាយុ​៥០​ឆ្នាំ ជា​គ្រូពេទ្យ​នៅ​អគារ​វះកាត់ ស្នាក់​នៅផ្ទះ​លេខ​១Eo សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ ។ ចំណែក​ជន​ស្ស័​យ​ឈ្មោះ នួន រតនា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិ​ក​ប្រាកដ ស្នាក់នៅ​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន មាន​ស្រុកកំណើត​នៅ​ភូមិ​ស្វាយមាស ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម មាន​ប្រពន្ធ​និង​កូន​៦​នាក់ ។​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទំនប់ទឹក ដើម្បី​ដាក់បន្ទុក​ទៅលើ​ជនសង្ស័យ​ចាត់ការ​តាមច្បាប់ ៕sd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya