ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ជាប់គុក ទើប​ចេញ​បាន ១​ឆ្នាំ ប៉ូលិស​ឃាត់​វិញ ពីបទ​លួច​ម៉ូតូ ​

ជាប់គុក ទើប​ចេញ​បាន ១​ឆ្នាំ ប៉ូលិស​ឃាត់​វិញ ពីបទ​លួច​ម៉ូតូ ​

ភ្នំពេញ​៖ អាង ច​ន្នី ហៅ​ខ្មោចឆៅ ដែល​គេ​ស្គាល់​ថា ជា​មុខសញ្ញា​ដែ ល​ទើប​ចេញពី​ពន្ធនាគារ អស់​រយៈពេល​១​ឆ្នាំ ពី​បទ​ឆក់​ទ្រព្យសម្បត្តិ របស់​ជនបរទេស​នោះ ត្រូវបាន កំលាំង អធិការនគរបាល ក្រុងព្រះសីហនុ ឃាត់​ខ្លួន​ពី​បទ​លួច​ម៉ូតូ​។ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ ជនសង្ស័យ​ដែល​មាន អាយុ​២៨​ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន​សារ​ជា​ថ្មី​ទៀត នា​ថ្ងៃ​ទី​២២​ខែ​ធ្នូ ពាក់ព័ន្ធ​ទៅនឹង បទល្មើស​ចូល​លួច​ម៉ូតូ ស្ត្រី​ម្នាក់​កាលពី​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ ២០១៥ វេលា​ម៉ោង​០២:៣០​កណ្តាលយប់ ស្ថិតនៅ​ក្រុម​១០ ភូមិ​២ សង្កាត់​៣ ក្រុងព្រះសីហនុ​។  រហូតមកទល់​ពេលនេះ កំលាំង​នរគ​បាល ក្រុងព្រះសីហនុ បាន​វែកមុខ និង​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ ជាមួយ​និង​វត្ថុតាង ម៉ូតូ​មួយ​គ្រឿង​ម៉ាក់ Suzuki Next110 ពណ៌​ស លេខ​តួ​CE-44F31307 លេខ​ម៉ាស៊ីន AE52312919 គ្មាន​ស្លាក​លេខ ដែល​ជា​ម៉ូតូ​របស់​ស្ត្រី​ម្នាក់ ឈ្មោះ ផា​ង វី ស្រី​អាយុ​៣២​ឆ្នាំ មុខរបរ​លក់​កាហ្វេ​៕

363

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya