ពោធិ៍សាត់៖ មន្ត្រីនគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ថា ស្ត្រីជនសង្ស័យ ហាត់ ស៊ីណាត់ អាយុ ២៧ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ នៅខាងលិចស្ពានមួយកន្លែងស្ថិតនៅ ភូមិព្រហស្បតិ៍ក្បាល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ខណៈស្ត្រីរូបនេះ កំពុងយកគ្រឿងញឿនមួយ កញ្ចប់ប្រភេទបេតង់វីតាមីនទម្ងន់ ០,១៥៨៥ ទៅឲ្យប្តី របស់ខ្លួនកំពុងជាប់ឃុំ សម្រាប់ចែកចាយឲ្យអ្នកទោស។
ស្ត្រីម្នាក់អាចនឹងត្រូវចូលពន្ធនាគារ តាមស្វាមីរបស់ខ្លួន បន្ទាប់ពីកម្លាំងនគរបាលស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានរកឃើញថា ស្ត្រីរូបនេះយកថ្នាំញៀនទៅចែកចាយឲ្យអ្នកទោស នៅក្នុងមន្ទីរឃុំឃាំង ម.៤ ស្ថិតក្នុង ស្រុកភ្នំក្រវាញ៕
» Breaking News, ព័ត៌មានជាតិ » ចូលគុកតាមប្តីព្រោះជួញដូរថ្នាំញៀនឲ្យអ្នកទោស