ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​២​គ្រឿង​បុក​គ្នា​ក្នុង​បុរី​សែន​មនោ​រម្យ របួសធ្ងន់​៦​នាក់​

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ក្នុង​បុរី​សែន​មនោ​រម្យ របួសធ្ងន់​៦​នាក់​

​រាជធានី​ភ្នំពេញ ៖ ម៉ូតូ​សេ​១២៥​និង​ម៉ូតូ​ស្កុប​ពី​បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​៦​នាក់​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃទី​២៣ ធ្នូ ២០១៥ នៅក្នុង​បុរី​សែន​មនោ​រម្យ ស្ថិត​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

 

​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1C-2504 ជិះ​គ្នា​៣​នាក់ (​សុទ្ធតែ​យុវជន​) បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ចំណែក​ម៉ូតូ​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FA-0366 ជិះ​គ្នា​៣​នាក់ (​មនុស្ស​ចាស់​ម្នាក់ ក្មេង​តូច​ម្នាក់ និង​ក្មេង​ជំទង់​ម្នាក់​) បើកបរ​ពី​កើ​តទៅ​លិច ស្រាប់តែ​មកដល់​កន្លែង​កើតហេតុ​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ទាំង​៦​នាក់ ។​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង​៦​នាក់​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ឡាំ ប៊ុនថន នៅ​ជម្ពូរ​វ័​ន្ត តែ​ដោយ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កុសុមៈ ហៅ​ពេទ្យ​លោកសង្ឃ រីឯ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​នៅពេល​ក្រោយ ៕sgs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya