ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​វៀតណាម ១៨​នាក់ ​

ប៉ូលិស​ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​វៀតណាម ១៨​នាក់ ​

ភ្នំពេញ ៖ ជនបរទេស​អន្តោប្រវេសន៍ ចំនួន ១៨​នាក់ ភាគច្រើន​ជា​ជនជាតិ វៀតណាម​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២,២០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែ​ធ្នូ​ឆ្នាំ​២០១៥ នៅ​សិប្បកម្ម​ស្លរ​ដែក និង​សិប្បកម្ម​កែច្នៃ​ឈើ ក្នុង​ភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ។​
​លោក​ឧត្តមសេនីយ៍ទោ អ៊ុលអាល់ ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើប អង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានអោយដឹងថា បន្ទាប់ពី​ទទួលបាន​ពត៍​មាន​និង​មាន​ការសម្របសម្រួល​ពី​លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​ស​សលា ដំបូង​រាជធានី​ភ្នំពេញ សមត្ថកិច្ច​អន្តោ ប្រវេសន៍​បាន​ចុះ​ធ្វើ​ការត្រួតពិនិត្យ​ទី​តាំ​សិប្បកម្ម​២​កន្លែង​នៅក្នុង​សង្កាត់​ព្រែកប្រា រកឃើញ​ជនអន្តោប្រវេសន៍​វៀតណាម​ចំនួន​១៨​នាក់ ឆ្លងដែន ចូល​មក​ធ្វើការ​និង ស្នាក់​នៅ​ដោយ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា ។ ជនបរទេស​អន្តោប្រវេសន៍​ទាំង​១៨​នាក់ នេះ​និង​ត្រូវ​បញ្ជូន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ឯកសារ​អោយ​ហ្មត់​ចក់ បើ​គ្មាន​ឯកសារ​គ្រប់ គ្រាន់​ស្របតាម​ច្បាប់​អន្តោប្រវេសន៍​ទេ​នោះ​ប្រឈមមុខ​និង​ការបណ្តេញចេញ​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ដើម​វិញ ។​
​លោក​ប្រធាន​នាយកដ្ឋាន​បន្តថា មុន​និង​បណ្តេញ​ចេញ​សមត្ថកិច្ច​អន្តោប្រវេសន៍​កម្ពុជា​បំពេញ​ឯកសារ​តាម​នីតិវិធី​ច្បាប់ និង​ជូនដំណឹង​ទៅដល់​ស្ថាន ទូត​របស់​ប្រទេស​នោះ​អោយ​មក​ទទួល​ស្គាល់​ជនជាតិ​របស់​ខ្លួន​ដែល​ឆ្លងដែន​ខុសច្បាប់ ហើយ​សុំ​គោល​ការសម្រេច ពី​សម្តេច​ក្រឡា ហោ​ម ស ខេង ឧបនាយក​រដ្ឋ និង​ជា រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ​ទើប​យើង​ធ្វើ​ការបណ្តេញចេញ ៕
1914954_451995861652176_5503976565176267828_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya