ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ដេញចាប់​បុរស​ម្នាក់ ផ្អើល​ដល់​អ្នក​ញៀន​ល្បែង​ជល់​មាន់រ​ត់​ជាន់ជើងគ្នា​ ​

ប៉េអឹម​ដេញចាប់​បុរស​ម្នាក់ ផ្អើល​ដល់​អ្នក​ញៀន​ល្បែង​ជល់​មាន់រ​ត់​ជាន់ជើងគ្នា​ ​

ប៉ោយ​ប៉ែត ៖​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥​នៅ​ចំណុច​ក្នុង​ទីតាំង​ជល់​មាន់ ជ្រក​ក្រោម​ស្លាក​របស់​កាស៊ីណូ​ជជុះ ដែល​មាន​យីហោ​«​ឡាក់​គី​»​ហើយ​ការ​ដេញចាប់​ជនសង្ស័យ​នោះ​ដែរ ត្រូវបាន​មហាជន​នាំគ្នា​និយាយថា​ទំនង​ជា​បុរស​ដែល​ត្រូវ​គេ​ដេញចាប់​នោះ អាច​ជា​អ្នក​ចាក់​ចាញ់​លុយ ហើយ​មិន​ព្រម​សង​ទេ​ដឹង ឬ​ក៏​អ្នក​នោះ​ជា​អ្នកកាសែត​ចូល​ទៅ​ថតរូប​ខាង​ក្នុង​ទីតាំង​បន​ល្បែង ទើប​ម្ចាស់​បន​ល្បែង​នោះ​ហៅ​ប៉េអឹម​ស៊ីឈ្នួល​ឲ្យមក​វាយខ្នោះ​រុញចូល រថយន្ត​បែបនេះ​។ ជន​ដែល​ប៉េអឹម​ដេញចាប់​នោះ​គេ​បាន​ចាញ់​លុយ ហើយ​មិន​ព្រម​សង​គេ​។ ឯ​ប្រភព​មួយ​ផ្សេង​ទៀត​បាន​បង្ហើប​ឲ្យដឹងថា បុរស​រូប​នោះ​គឺជា​អ្នកកាសែត ដែល​ចូល​ទៅ​លួច​ថត​យក​រូបភាព​ខាងក្នុង ដោយ​គ្មាន​ការអនុញាត ទើប​គេ​ហៅ​ប៉េអឹម​ស៊ីឈ្នួល​មក​ចាប់​ព្រមាន​យ៉ាង​ដូច្នេះ​។ ប្រភព​បន្តថា អ្នករងរបួស សុទ្ធសឹង​ជា​ខ្មែរ​ទាំងអស់​បាន​រត់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​អស់​ហើយ ព្រោះ​មិន​ហ៊ាន​រត់​ទៅ​មន្ទីរពេទ្យ​នោះទេ ដោយសារ​ខ្លាច​អ្នកកាសែត​តាម​ថតរូប​យក​ទៅ​ផ្សាយ​។ ដោយឡែក​កម្ពុជា​ថ្មី​បាន​ព្យាយាម​សុំ​ការបំភ្លឺ​ពី​លោក​ជា​ដារ ប៉េអឹម​ក្រុង​ប៉ោយប៉ែ​ត​ដែរ តែ​ចុច​ចូល​ហើយ​គ្មាន​អ្នកទទួល​៕

M23-12-15-c

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya