ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

​ខេត្តកណ្ដាល ៖ កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ​ចេញ​ល្បាត​ជួប​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ បាន​ឆែកឆេ​រកឃើញ​គ្រឿងញៀន នឹងធ្វើ​ការឃាត់ខ្លួន កាលពី​វេលា​ម៉ោង​០២​និង​០៥​នាទី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ ចំណុច​ផ្លូវជាតិ​លេខ​២​ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ​។​

 

​ជនសង្ស័យ​១-​ឈ្មោះ​សយ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ២-​ឈ្មោះ ផ្លេក ដែន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​។ អ្នក​ទាំង​០២​នៅ​ភូមិ​ដំណាក់ សង្កែ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ភ្នំពេញ​។​

 

​វត្ថុតាង​ចាប់បាន ៖-​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​) ១​កញ្ចប់​តូច ស្បោង​ថ្នាំ​ប្រើ​ថ្នាំ​អស់​មួយ -​ម៉ូតូ​០១​គ្រឿង​ម៉ាក​c100​កូរ៉េ​ពណ៌​ខ្មៅ ស្លាក​លេខ​ONG136-1045 ។​

 

​តាម​ការសាកសួរ​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​បាន​ទិញ​ថ្នាំញៀន​មកពី​ម្តុំ​ឡឥដ្ឋ​ចាក់អង្រែ​ក្រោម​ដើម្បី​យកទៅ​ប្រើប្រាស់​ផ្ទាល់ខ្លួន​៕h ;

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya