ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » លោកស្នងការ តូច យ៉ុន ទុក​ឱកាស​ឲ្យ​លោក ម៉ី អាន ប្រមូល​លុយ​ពី​បទល្មើស​ព្រៃឈើ ដែល​កំពុង​កក្រើក​ទឹកដី​ខេត្ត​មណ្ឌលគិរី ​

លោកស្នងការ តូច យ៉ុន ទុក​ឱកាស​ឲ្យ​លោក ម៉ី អាន ប្រមូល​លុយ​ពី​បទល្មើស​ព្រៃឈើ ដែល​កំពុង​កក្រើក​ទឹកដី​ខេត្ត​មណ្ឌលគិរី ​

ខេត្ត​មណ្ឌលគិរី ៖ សកម្មជន​ព្រៃឈើ បាន​រាយការណ៍​មក​ថា ឈ្មួញ​រកស៊ី​ដឹក​ឈើ នៅ​ខេត្ត​មណ្ឌលគិរី មិន​ខ្លាចញញើត នឹង​ការដឹកជញ្ជូន​ឈើ ខុសច្បាប់​នោះ​ទេ ព្រោះតែ​មាន​ស្នងការរង ទទួល​ផែន​សេដ្ឋកិច្ច​ម្នាក់ ឈ្មោះ ម៉ី អាន ដែល​មាន​ទំនាក់ទំនង យ៉ាង​ជិតដិត ជាមួយ​លោក តូច យ៉ុន ស្នងការ​ខេត្ត​មណ្ឌលគិរី បាន​ឲ្យ​បក្ខពួក​របស់​ខ្លួន ដើរ​ប្រមូល​លុយ ពី​ពួក​ឈ្មួញ​ទាំងនោះ ព្រមទាំង​អន្តរាគមន៍ ឲ្យ​រថយន្ត ធំ តូច ដឹកជញ្ជូន​ឈើ ចេញពី​តំបន់​ភ្នំ​ព្រេច បាន​យ៉ាង​រលូន​។
​លោក ម៉ី អាន ស្នងការរង​នគរបាល ខេត្ត​មណ្ឌលគិរី ទទួលបន្ទុក​ផែន​សេដ្ឋកិច្ច ត្រូវបាន​ប្រជាពលរដ្ឋ រិះគន់ថា ជា​អ្នក​ដែល​បញ្ជា ឲ្យ​បក្ខពួ​កប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ប្រណីត តាម​រថយន្ត និង​គោយន្ត នៅក្នុង​ខេត្ត​មណ្ឌលគិរី ជា​ថ្នូរ​នឹង​ការ​មិន​បង្ក្រាប​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា លោក ម៉ី អាន ក៏​បាន​ជាប់​ពាក់ព័ន្ធ នឹង​ការបញ្ជាឲ្យ បក្ខពួក​របស់​ខ្លួន​ប្រមូល​ទិញ​ឈើ ពី​ក្រុម​ឈ្មួញ​ក្នុង​តម្លៃ​ថោកៗ ដើម្បី​យក​ឈើ​ទាំង​នោះ ទៅ​លក់​ឲ្យ​ឈ្មួញ​ផ្សេង ឬ​រោង​សិប្បកម្ម ក្នុង​តម្លៃ​ថ្លៃ​។
​សកម្មជន​ព្រៃឈើ នៅ​ខេត្ត​មណ្ឌលគិរី បាន​លើកឡើង​ថា ការដឹកជញ្ជូន​ឈើ​ប្រណីត នៅ​ខេត្ត​មណ្ឌលគិរី ចាប់ផ្តើម​កក្រើក​ឡើងវិញ​ព្រោះ​ឈ្មួញ​រកស៊ី​ឈើ បាន​បង្កើន​សកម្មភាព​ទ្វេដង ដោយ​ដឹក​ជញ្ជូន ឈើ​ប្រណីត​តាម​គោយន្ត និង​រថយន្ត​ប៉ា​កុង រាប់​សិប​គ្រឿង ចេញពី​ចំណុច ភ្នំ​ង៉ត ក្បាល​អូរ​ម៉ែ​ធុ ក្រង់​គុយ ក្រង់​ត្រាច ពាម​ក្រាយ​ពាម​អូរ​តូ ក្បាល​អូរ​ខ្ញែង និង​តាម​អូរ​កន្លះ ។ ប្រភព​ដែល​បានបញ្ជាក់​ថា បទល្មើស​ដឹកជញ្ជូន​ឈើ​ខាងលើ ត្រូវ​គេ​សង្ស័យថា ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក ម៉ី អាន ព្រោះ​លោក​មិន​ចាត់​វិធានការ ទប់ស្កាត់​បទល្មើស​នោះ​ទេ បើទោះជា​មាន​ប្រជាពលរដ្ឋ រាយការណ៍​ក៏ដោយ​។
​យ៉ាងណាក៏ដោយ លោក ម៉ី អាន បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា បទល្មើស​ខាងលើ មិន​ជាប់​ពាក់ព័ន្ធ នឹង​រូបលោក​នោះទេ ហើយ​ថា ករណី​នេះ​ប្រហែលជា ការយល់ច្រឡំ​។ តែ​ពលរដ្ឋ​បាន​រិះគន់​ថា បើ​បទល្មើស​ព្រៃឈើ មិន​ជាប់​ពាក់ព័ន្ធ ជាមួយ​លោក ដូច្នេះ​លោក​ត្រូវតែ សហការ​ជាមួយ មន្ត្រី​ជំនាញ មក​ពី​អង្គភាព​ផ្សេងទៀត ទប់ស្កាត់ និង​បង្ក្រាប បទល្មើស​ព្រៃឈើ​ដោយ​មិន​ត្រូវ​បណ្តែតបណ្តោយ ឲ្យ​កើត​មាន​ភាពអនាធិបតេយ្យ ដូច​សព្វថ្ងៃ​នោះទេ​៕
W@t-211210

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya