ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » រថយន្ត​ដឹកស្រូវ​បុក​រថយន្ត​ដឹក​ខ្សាច់ របួស​ធ្នង់​អ្នកបើក​បរទាំង​២

រថយន្ត​ដឹកស្រូវ​បុក​រថយន្ត​ដឹក​ខ្សាច់ របួស​ធ្នង់​អ្នកបើក​បរទាំង​២

​ខេត្តព្រៃវែង ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរឱ្យ​រន្ធត់​មួយ បានកើត​ឡើង​នៅ​កាលពី​វេលា​ម៉ោង​១១​និង​៥៥​នាទី​ព្រឹក ថ្ងៃទី​២២ ធ្នូ លើ​កំណាត់​ផ្លូវជាតិ​លេខ​១១១ ដោយសារ​រថយន្ត​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​បើក​វ៉ា​គោយន្ត​កែច្នៃ​ដែល​នៅខាងមុខ ហើយ​ជ្រុល​ទៅបុក​រថយន្ត​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​ទៀត ដែល​បើក​មក​បញ្ច្រាសទិស​គ្នា ធ្វើឱ្យ​រថយន្ត​ទាំង​២ រួញ​ក្បាល​ចូលគ្នា​គាប​ជាប់​អ្នកបើកបរ​រថយន្ត​ទាំងសងខាង​ក្នុង​កាប៊ីន​នៅ​កណ្តាល​ទ្រូងផ្លូវ​តែម្តង ត្រង់ចំណុច​ផ្លូវ​កោង​មុខ​ខ្លោងទ្វា​វត្ត​ពោធិ៍​អណ្តោត ក្នុង​ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ បានធ្វើឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​ជាង​២​ម៉ោង​។​

 

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយសារ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹកស្រូវ ពាក់​ស្លាក​លេខ​ភ្នំពេញ ៣B០០២៣ បើក​មក​ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន ពេលមកដល់​ចំណុចកើតហេតុ​បាន​ព្យាយាម​បើក​វ៉ា​គោយន្ត​មួយគ្រឿង​ដែល​នៅខាងមុខ ស្របពេលនោះ​ក៏មាន​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​ខ្សាច់​មួយគ្រឿង​ទៀត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​៣A០០៩៦ បើក​មកដល់​ក្នុង​ល្បឿន​លឿន​ដែរ ទើប​ធ្វើឱ្យ​រថយន្ត​ទាំង​២​បុក​គ្នា​លាន់​ដូច​រន្ទះ ផ្អើល​អស់អ្នក​ស្រុក​នាំគ្នា​រត់ចេញ​មក​មើល និង​ស្មានថា ជា​សំឡេង​ផ្ទុះ​គ្រាប់​។​

 
​ក្រោយពេល​កើតហេតុ ទាំង​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​បាននាំគ្នា​ជួយ​គាស់​កាប៊ីន​រថយន្ត​ទាញ​ជនរងគ្រោះ​ដែលជា​អ្នកបើកបរ​អស់​រយៈពេល​ជាង​១​ម៉ោង​ទើប​យក​ជនរងគ្រោះ​ចេញមក​បាន ហើយ​ក៏បាន​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​ទៅ​ដឹក​យកទៅ​ព្យាបាល​នៅឯ​មន្ទីរពេទ្យបង្អែក​អ្នក​លឿង ចំណែក​រថយន្ត​ទាំង​២​ត្រូវបាន​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​រុញ​ទាញ​ចេញពី​គ្នា រួច​រុញ​យកទៅដាក់​នៅ​ចិញ្ចើមផ្លូវ​ដើម្បី​សំរួល​ឱ្យធ្វើ​ចរាចរណ៍​ឡើងវិញ​បាន​៕xd 23

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya