ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ផ្ទះ​ប៉ូលិស​ក្រុង​សៀមរាប​ម្នាក់ បើក​ល្បែងស៊ីសង ប៉ូលិស​បង្ក្រាប​ឃាត់ខ្លួន​បាន​មនុស្ស ៩​នាក់​

ផ្ទះ​ប៉ូលិស​ក្រុង​សៀមរាប​ម្នាក់ បើក​ល្បែងស៊ីសង ប៉ូលិស​បង្ក្រាប​ឃាត់ខ្លួន​បាន​មនុស្ស ៩​នាក់​

​ខេត្តសៀមរាប​៖ លំនៅឋាន មន្ត្រីនគរបាល ក្រុង​សៀមរាប ម្នាក់​បាន បើក​ល្បែង ស៊ីសង ត្រូវបាន កម្លាំង នគរបាល ព្រហ្មទណ្ឌ កម្រិត​ស្រាល ខេត្តសៀមរាប ធ្វើការ បង្ក្រាប​ឈាន ដល់​ឃាត់ខ្លួន អ្នកលេង ប្រុស​ស្រី ចំនួន​៩​នាក់ ទាំង​ម្ចាស់ផ្ទះ ជា​ភរិយា មន្ត្រីនគរបាល ដែល​ផ្ដល់ ទីតាំង​ផងដែរ​។​
​ហេតុការណ៍ បង្ក្រាប​ធ្វើឡើង នៅ​ម៉ោង​៣​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២១ ខែ​ធ្នូ​ឆ្នាំ​២០១៥ ស្ថិតនៅ ខាងត្បូង​ផ្សារ ដើម​ក្រឡាញ់ ក្នុង​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​។ ក្នុងនោះ វង់ល្បែង ខ្លា​ឃ្លោក ១​វង់ និង​បៀរ ២​វង់​។​

​យ៉ាងណា ក៏ដោយ ក្រុមអ្នកលេង ល្បែង​ទាំង ៩​នាក់​ត្រូវបាន នាំយកមក កាន់​ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត​ស្រាល ភ្លាមៗ​តែ សមត្ថកិច្ច ធ្វើ​ការអបរំ ឲ្យ​ត្រឡប់​ទៅ លំនៅឋាន វិញ​ទាំងអស់ នៅ​ថ្ងៃ​នេះ​ដដែល​។ ដោយឡែក មន្ត្រីនគរបាល ដែល​ព័ត៌មាន​ថា ផ្ទះ​របស់់ខ្លួន បើក​ល្បែង ស៊ីសង​នោះ មិន​ត្រូវបាន គេ​ទម្លាយ ឈ្មោះ​ឲ្យដឹង​នោះទេ​៕

6914_1660581030881389_3026617374084987808_n 10365815_1660581034214722_8556381466313236253_n 12391807_1660581027548056_3035409462118439255_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya