ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​ក្មេង​ទំនើ​ង​២​ក្រុម​ជិះ​ម៉ូតូ​ដេញ​វាយ​គា្ន តាមផ្លូវ ​

ប៉ូលិស​ចាប់​ក្មេង​ទំនើ​ង​២​ក្រុម​ជិះ​ម៉ូតូ​ដេញ​វាយ​គា្ន តាមផ្លូវ ​

ភ្នំពេញ ៖ យុវជន​សា្ទវ​មា្ន​ក់​ក្នុងចំណោម​បក្សពួក​ក្មេង​ទំនើង​២​ក្រុម បាន​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ ធ្វើ​អន្តរាគមន៍​ឃាត់ខ្លួន​រួម​និង​ដាវ​សាំ​ម៉ូ​រ៉ៃ​២​ដើម ម៉ូតូ​៣​គ្រឿង បន្ទាប់ពី​ពួកគេ​បាន​ដេញ​វាយតប់​គ្នា​យ៉ាង​អាណាធិបតេយ្យ​តាម​ដងផ្លូវ​សាធារណ នៅ​ចំណុច​ផ្សារ​ដើម​អំពិល ផ្លូវ​បេតុង ក្នុង​ក្រុម​ទី​៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២១​ខែ​ធ្នូ ឆ្នាំ​២០១៥ ។​
​យុវជន​ដែល​ត្រូវ​ឃាត់​ខ្លួន​មា្ន​ក់​នោះ ឈ្មោះ​សុខ ភក្ដី អាយុ​២២​ឆ្នាំ មុខរបរ​សន្តិសុខ​យាម​តាម​ផ្ទះសំណាក់ ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​វត្ត​សំរោង​អណ្ដែត ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​ភូមិ​រំដួល ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្តតាកែវ ។​
​តាម​សម្តី​របស់​យុវជន​ដែល​ឃាត់ខ្លួន​រូប​នោះ​អោយដឹងថា ខណៈ​ដែល​បក្សពួក​របស់​ខ្លួន​មាន​គ្នា​៦​នាក់ កំពុង​ជិះ​ម៉ូតូ​៣​គ្រឿង​ឌុប​គា្ន​ធ្វើតំណើរ​តាម​ផ្លូវ ដល់​កន្លែងកើតហេតុ​ខាងលើ ស្រាប់តែ​មាន​ជន​ភាគី​១​ក្រុម​ទៀត​គ្នា​ប្រមាណ​២០​នាក់ ជិះ​ម៉ូតូ​ជិត​ដប់​គ្រឿង បាន​ដេញ​វាយ​ពួក​គាត់​គេ​តាំងពី​ចំណុច​រង្វង់​មូល​កាំកូ​ស៊ីធី​រហូត​ដល់​ចំនុច​ខាងលើ ។ ពេលនោះ ពួកខ្លួន​បាន​រត់​ចូល​ក្នុង​ផ្ទះ​ទៅ​យក​ដាវ​សាំ​ម៉ូ​រ៉ៃ បំណង​ទៅ​សងសឹក​វិញ តែ​មិន​ទាន់​បាន​សងសឹក​ផង ក៏​ត្រូវ​កម្លាំង​ល្បាត​របស់​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ មកដល់​ជួយ​ធ្វើ​អន្តរាគមន៍ ហើយ​ភាគី​ក្រុម​ជន​ទាំងនោះ​បាន​គេចខ្លួន​អស់ នៅសល់​តែ​រូបគេ​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​រួម​ជាមួយ​និង​វត្ថុតាង​តែម្តង ។​
​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា វត្ថុតាង​ដែល​ដកហូត​បាន​រួម​មាន ម៉ូតូ​៣​គ្រឿង ម៉ាក​ស៊ុយ​ស៊ូ​គី​លែ​ត ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 1CA 1363 ម៉ាក​ស៊ុយ​ស៊ូ​គី​លែ​ត​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1BU 7713 និង​១​គ្រឿង​ទៀត​ម៉ាក​MSX ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1FK 5553 ព្រមទាំង​ដកហូត​បាន​ដាវ​សាំ​ម៉ូ​រ៉ៃ​២​ដើម និង​បំពង់​ដែក​ទីប​ជ្រុង​ចំនួន​២​ដើម​។​
​ក្រោយពេល​កើតហេតុ កម្លាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ នាំយក​យុវជន​ខាងលើ​ទៅ​សាកសួរ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ព្រមាន រួច​ដោះ​លែង​ប្រគល់​ឱ្យ​ខាង​អាណាព្យាបាល មក​ទទួល​នាំយក​ទៅ​វិញ​៕
1909678_451646875020408_3304629330361221278_n 1919353_451646861687076_6832559303802162874_n 12360143_451646915020404_658214060157331246_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya