បន្ទាយមានជ័យ៖ មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត លោក ហម ម៉ុត បានឲ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ នេះថា ជនសង្ស័យ ដែលកម្លាំងរបស់លោកឃាត់ខ្លួន មានឈ្មោះ ហាន ឌិន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់/ក្រុងប៉ោយប៉ែត។ ជនរងគ្រោះ មានឈ្មោះ គាត ហ៊ន់ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅក្នុងភូមិឃុំ
ជាមួយជនសង្ស័យ មានមុខរបរ ជាកម្មករសំណង់។
លោកបានបន្តថា មុនឃាត់ខ្លួនជនសង្ស័យ បានធ្វើសកម្មភាព យកកាំបិតខ្លីទៅភ្ជង់ ជនរងគ្រោះ ម្នាក់ឈ្មោះ គាត ហ៊ន់ ខណៈកំពុងផឹកស៊ី ក្រោមផ្ទះអ្នកភូមិ ដោយមិនដឹងមូលហេតុ គំរាមមិន ឲ្យស្រែក ហើយបានវាយដំលើជនរងគ្រោះ ជាច្រើនដៃ រួចសួររកបងប្រុសរបស់ជនរងគ្រោះ ដើម្បីសងសឹងគំនុំរបស់គេ ពេលនោះជនរងគ្រោះ បាន
ស្រែកឆោឡោ ទើបមានអ្នកស្រុករត់មក ជួយ ជនសង្ស័យឃើញ សភាពការណ៍មិនស្រួល បានរត់គេចខ្លួន ក្រោយមកត្រូវកម្លាំង អ.ហ ចាប់ខ្លួនតែម្តង៕ សម្បត្តិ សីហា
» ព័ត៌មានជាតិ » ឃាត់ខ្លួនញាត់ទ្រុងក្រោយធ្វើសកម្មភាពយកកាំភ្លើងភ្ជង់ប៉ង់បាញ់សម្លាប់គេ