ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ចោរលួច​ម៉ូតូ​នៅ​ព្រះវិហារ ជិះ​មកដល់​ភ្នំពេញ​ជាប់​ខ្នោះ​ប៉ូលិស​

ចោរលួច​ម៉ូតូ​នៅ​ព្រះវិហារ ជិះ​មកដល់​ភ្នំពេញ​ជាប់​ខ្នោះ​ប៉ូលិស​

​ភ្នំពេញ​៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ សហការ​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​១ ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ខណៈ​ដែល បុរស​រូប​នេះ​កំពុងតែ​ដោះ​ស្លាក​លេខ​ម៉ូតូ​ម៉ាក​Honda C125 មួយ​គ្រឿង​ដែល​ខ្លួន​ធ្វើ​សកម្មភាព​លួច ពី​ភូមិ​គោក​រំដេង សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ បាន​រយៈពេល​៣​ថ្ងៃ ដោយ​ជិះ​គេច​មក​លាក់ខ្លួន​នៅ​រាជធានី​ភ្នំពេញ ។ កាលពី​វេលា​ម៉ោង ១០​ព្រឹក ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥ ចំណុច​ផ្ទះជួល​លេខ​១៨ ផ្លូវ​លេខ​១៣៨ ក្រុមទី ២៤ ភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក ។​
​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ខណ្ឌ​ទួលគោក បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ វេន សំណាង ហៅ តឿ ភេទ ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិត ប្រាកដ ស្នាក់នៅ​ភូមិ​រុងរឿង​១ ឃុំ​ស្រអែម ស្រុក ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ និង​ដកហូត​បាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda C125 ពណ៌​ខ្មៅ ស៊េរី 2005 បិត​តែម​ស៊េរី​2010 ពាក់​ស្លាក​លេខ​ព្រះ​វិ ហា​រ 1A-3413 មាន​លេខ​តួ​និង​លេខ​ម៉ាស៊ីន 80 02440 ជា​ម៉ូតូ​របស់​ជនរងគ្រោះ ឈ្មោះ ឌី ភេទ​ប្រុស អាយុ​ប្រហែល ១៧​ឆ្នាំ​ស្នាក់នៅ​សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ ។​
​មន្ត្រី​ដ​ដែរ បាន​បន្តទៀតថា កាលពី​វេលា​ម៉ោង ៧​យប់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ នៅ​ចំណុច​ភូមិ​គោក​រំដេង សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ បាន​ម្រេច​ហើយ​ក៏​ជិះ​គេចខ្លួន​មក​ភ្នំពេញ រហូតដល់​ព្រឹក​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ សមត្ថកិច្ច​ចំរុះ​បាន​ចុះ​ធ្វើ​រដ្ឋបាល​ស្រាប់តែ​ប្រទះ ឃើញ​ជនសង្ស័យ​កំពុង​ដោះ ស្លាក​លេខ​ម៉ូតូ ភ្លាមនោះ​ដោយ​មាន​ការសង្ស័យ ក៏​ឃាត់ខ្លួន​តែម្តង ។
​ក្រោយ​ឃាត់ខ្លួន​យក​មក​សាកសួរ ជនសង្ស័យ​ឈ្មោះ វេន សំណាង ហៅ តឿ បាន​សារភាព​ថា ម៉ូតូ​នេះ​រូបគេ​បាន​ធ្វើ​សកម្មភាព​លួច ពី​ជនរងគ្រោះ ឈ្មោះ ឌី ភេទ​ប្រុស អាយុ​ប្រហែល ១៧​ឆ្នាំ នៅ​ចំណុច​ភូមិ​គោក​រំដេង សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​ឯណ្ណោះ ៕

252217_451622411689521_6167110946197535112_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya