ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​បង្ហាញ​មេខ្លោង​ក្រុមចោរ​លួច ប្លន់​ម្នាក់​និង​ដកហូត​បាន​ម៉ូតូ​៩​គ្រឿង​ ​

ប៉េអឹម​បង្ហាញ​មេខ្លោង​ក្រុមចោរ​លួច ប្លន់​ម្នាក់​និង​ដកហូត​បាន​ម៉ូតូ​៩​គ្រឿង​ ​

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥ បានបង្ហាញ មេ​ខោ្ល​ង ក្រុមចោរ​លួច ប្លន់​ម្នាក់ទៀត បន្ទាប់​ពី ត្រូវបាន​កម្លាំង​អាវុធហត្ថ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាប់​បាន​កាលពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅផ្ទះ​ជួល បន្ទប់​លេខ​២៥ ផ្លូវលំ ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មុន​បញ្ជូន​ទៅកាន់​តុលាការ អនុវត្ត​តាម​ច្បាប់​។​
​ការឃាត់ខ្លួន​មេខ្លោង​រូបនេះ ធ្វើឡើង​តាមរយៈ​ការចង្អុលបង្ហាញ របស់​បក្សពួក​ដៃជើង ៦​នាក់ ដែល​អាវុធហត្ថ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន កាលពីដើម​ខែ​ធ្នូ ឆ្នាំ​២០១៥​។

​តាម​ច មើ្ល​យ​សារភាព មេខ្លោង​ម្នាក់​ឈ្មោះ យ៉ាន រស្មី ហៅ ណុ​យ អាយុ​៣៣​ឆ្នាំ ធ្លាប់​ជាប់​ពន្ធនាគារ (​ម​១) ចំនួន​៦​ខែ ពីបទ​លួច កាលពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៣ ហើយ​ចេញ​វិញ ក្នុង​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៤​។

មុន​ពេល​ជាប់គុក មេខ្លោង​ម្នាក់នេះ មានឈ្មោះ​គឿន ណុ​យ ក្រោយពេល​ចេញពី​គុក ក៏​ប្តូរ​ឈ្មោះ​មកជា យ៉ាន រស្មី ហើយ​ប្រមែប្រមូល​បក្ខពួក ទាំងចាស់ ទាំងថ្មី ដើរ​លួច ប្លន់ គ្រប់​ទីកន្លែង ក្នុង​រាជធានី​ភ្នំពេញ​។ រីឯ​ទ្រព្យសម្បត្តិ ដែល​លួច ប្លន់​បាន​នោះ គឺ​មេខ្លោង​ម្នាក់នេះ យក​មក​ដោះ​ដូរ កែច្នៃ រួច​ទើប​យក​ទៅ​លក់ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ថែមទាំង​ទទួល​ទិញ​ផល​ចោរកម្ម ពី​ក្រុម​ចោរ​លួច ឆក់ ប្លន់​គ្រប់​ប្រភេទ ដើម្បី​យកទៅ​លក់​បន្ត​ផងដែរ​។​

​ជាក់ស្តែង ក្រោយពី​ឃាត់ខ្លួន កម្លាំង​អាវុធហត្ថ ដកហូត​បាន​មាន ម៉ូតូ ចំនួន ៩​គ្រឿង និង​សម្ភារៈ​ផល​ចោរកម្ម ផ្សេងៗ​ទៀត​ជាច្រើន​។ ម៉ូតូ​ទាំង​៩​នោះ រួមមាន ទី​១. ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AC-3139​។ ទី​២.​ម៉ូតូ​ម៉ាក​ហុងដា វេវ ចិន ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​។ ទី​៣.​ម៉ូតូ​ម៉ាក ស៊ុយ​ហ្ស៊ូ​គី វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1AC-0155​។ ទី​៤.​ម៉ូតូ​ម៉ាក ស៊ី​រ៉ូស ពណ៌​ក្រហម​-​ស គ្មាន​ស្លាក​លេខ​។ ទី​៥.​ម៉ូតូ​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AB-6693​។ ទី​៦.​ម៉ូតូ​ម៉ាក ហុងដា សេ​125 ចិន ពាក់​ស្លាក​លេខ 1AB-7860​។ ទី​៧.​ម៉ូតូ​ម៉ាក ហុងដា សេ​100 កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​។ ទី​៨.​ម៉ូតូ​ម៉ាក​ហុងដា គុប​ជ្រុង​50 ពណ៌​ខៀវ ពាក់​ស្លាក​លេខ 1​ម​-2399 ភព​1​។ និង​ទី​៩.​ម៉ូតូ​ម៉ាក ហុងដា  វ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​៕

Capture ry

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya