ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ចោរ​ឆ្កឹះ​សោរ​ផ្ទះ លួច​យក​ម៉ូតូ ត្រូវ​ជាប់​ខ្នោះ ​

ចោរ​ឆ្កឹះ​សោរ​ផ្ទះ លួច​យក​ម៉ូតូ ត្រូវ​ជាប់​ខ្នោះ ​

ភ្នំពេញ​៖​ជនសង្ស័យ​២​នាក់ ដែល​តែងតែ​ប្រកប​របរ​រកស៊ី​ទទួល​ទាន​ដោយ​ដើរ​រើស​អេតចាយ​ក្នុង​ភូមិសាស្ត្រ សង្កាត់​បឹងទំពុន ជា​រៀងរាល់​យប់​ថ្ងៃនោះ ត្រូវបាន​កម្លាំង​នគរបាល ខណ្ឌមានជ័យ និង​កម្លាំង​ប៉ុស្តិ៍ បឹងទំពុន​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​២០​និង​០០​នាទី​យប់​។​
​ជនសង្ស័យ​ចំនួន​០២​នាក់ ដែល​មាន​ម្នាក់ ឈ្មោះ ជឺ មុំ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ​រើស​អេតចាយ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ ព្រែក​តា​គង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ និង​ម្នាក់​ទៀត ឈ្មោះ ឃឹម យ៉ាដា ភេទ​ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ​រើស​អេតចាយ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ ត្នោតជ្រុំ​៣ សង្កាត់ បឹងទំពុន ខណ្ឌ មានជ័យ​។​
​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ ពីបទ​លួច​មាន​ស្ថាន ទម្ងន់ទោស ដោយសារ​ការ គាស់​ទម្លុះទម្លាយ ឆ្កឹះ​សោរ​ទ្វារ​ផ្ទះ​ប្រជាពលរដ្ឋ យក​ម៉ូតូ ម៉ាក FTR ពណ៍ ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CB-0723 របស់​ជន​រង គ្រោះ​ឈ្មោះ ខេង វាសនា ភេទ ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​និស្សិត ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​២៤​បេតេ ភូមិ សន្សំ​កុសល​២ សង្កាត់​បឹងទំពុន ខណ្ឌ មានជ័យ​។​
​លោក​អធិការ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​០២​និង​៥០​នាទី​រំលង​អាធ្រា​ត្រ ចំណុច​ផ្ទះជួល ផ្លូវ​២៤​បេតេ ភូមិ​សន្សំ​កុសល​២ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ ខណៈ​ដែល​ជនរងគ្រោះ​យក​ម៉ូតូ​មក​ចាក់សោ​រក​ចត​ទុក​នៅ​ផ្ទះ ហើយ​ចាក់សោរ​ទ្វារ​ផ្ទះ​ទុកចោល រួច​ចេញទៅ​ដើរលេង​នៅ​ខេត្ត​កោះកុង​៕
KS11200

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya