ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​ម្នាក់ នៅ​ផ្លូវ​ជាតិ​លេខ​៤ ​

ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​ម្នាក់ នៅ​ផ្លូវ​ជាតិ​លេខ​៤ ​

កំពង់ស្ពឺ​៖​រថយន្ត​នី​សាន់​មួយគ្រឿង ខណៈ​ដែល​បើកបរ​បញ្ច្រាស​ទិស បាន​បុក​ម៉ូតូ ពេល​ធ្វើដំណើរ​លើ​ដង​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​៣៤-៣៥ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅនឹងកន្លែង នៅ​ម៉ោង​៧​និង​២៥​នាទី ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ ស្ថិតនៅ​ភូមិ​ត្រពាំង​រកា​ពាក ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពុងស្ពឺ​។ រថយន្ត​នី​សាន់​នេះ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ស្ពឺ 2A-3186 បាន​បុក​ជាមួយ​ម៉ូតូ សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​សៀមរាប 1M-1611 បណ្តាល​ឲ្យ​បុរស​ម្នាក់​ដែល​ជា​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយឡែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់​។​
​ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ បាន​ចុះ​ទៅ​អន្តរាគមន៍ ដើម្បី​ព្យាយាម​ទាក់ទង​ក្រុមគ្រួសារ​សព មក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ឯ​ម៉ូតូ និង​រថយន្ត​នគរបាល​បាន​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​សំរោង​ទង​៕
KS11198

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya