ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ព្រះសង្ឃ​២១​អង្គ​គង់នៅ​ក្នុង​វត្ត​ស្រុក​មោង​ប្ញ​ស្សី ត្រូវ​គេ​សង្ស័យ​រង​ការពុល​ផ្លែ​ឳ​ឡឹ​ក​ទុំ​ ​

ព្រះសង្ឃ​២១​អង្គ​គង់នៅ​ក្នុង​វត្ត​ស្រុក​មោង​ប្ញ​ស្សី ត្រូវ​គេ​សង្ស័យ​រង​ការពុល​ផ្លែ​ឳ​ឡឹ​ក​ទុំ​ ​

ខេត្ត​បាត់ដំបង​៖ ព្រះសង្ឃ​ចំនួន​២១​អង្គ គង់នៅ​ក្នុង​វត្ត​កូន​ខ្លុង ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោង​ប្ញ​ស្សី ខេត្ត​បាត់ដំបង ត្រូវ​គេ​សង្ស័យ​បាន​រង​ការពុល​ផ្លែ​ឳ​ឡឹ​ក​ទុំ​ដោយមាន​អាការៈ​រាគរួស​ក្អួតចង្អោរ​ធ្ងន់​និង​ស្រាល ក្រោយ​ពី​ឆាន់​អាហារ​ថ្ងៃត្រង់​ជាមួយ​និង​ផ្លែ​ឳ​ឡឹ​ក​រួច​ហើយ​។ ព្រះ​សង្ឍ​ដែល​រងកា​រពុលខ្លាំង​២​អង្គ ត្រូវបាន​គេ​ដឹក​យក​មក​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ បង្អែក ស្រុក​មោង​ប្ញ​ស្សី ចំណែក​១៩​អង្គ រង​ការពុល​ស្រាល​គង់​សម្រាក​ព្យាបាល​នៅ​ក្នុង​វត្ត ។​
​ជុំវិញ​នៃ​បញ្ហា​ខាងលើ លោក​វរសេនីយ៍ទោ គិត ហៀ​ង អធិការនគរបាល​ស្រុក​មោង​ប្ញ​ស្សីប្រាប់​ឱ្យដឹងថា កាលពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥ មាន​ពុទ្ធបរិស័ទ ធ្វើបុណ្យ​បង្សកូល​ហើយ​បាន​ប្រគេន​ព្រះសង្ឃ​អាហា​រ​ថ្ងៃត្រង់​ជាមួយ​ផ្លែ​ឳ​ឡឹ​ក​ដល់​ព្រះសង្ឃ​២៦ អង្គ​។ លុះ​នៅ​ល្ងាច​ថ្ងៃ​ដដែល​ស្រាប់តែ​ព្រអសង្ឃ​ទាំង​២១​អង្គ​បាន​រង​ការពុល​រាគ​រួស​ក្អួតចង្អោរ ទើប​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​។ ក្រោយពី​កើតហេតុ​នោះ​ភ្លាម​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើ​ការស្រាវជ្រាវ​ហើយ​ធ្វើការ​សន្និដ្ឋាន​ថា​ព្រះសង្ឃ​ទាំង​២១​អង្គ​ពិតជា​ពុល​ផ្លែ​ឳ​ឡឹ​ក​ទុំ​នោះ​មែន ដោយ​សមត្ថកិច្ច​ស្រាវជ្រាវ​ក្នុងចំណោម​ព្រះ​សង្ឍ​២៦​អង្គ​ឆាន​អាហារ​ថ្ងៃត្រង់​មាន​ព្រះសង្ឃ​២១ អង្គ​បាន​ឆាន់​ផ្លែ​ឳ​ឡឹ​ក​បាន​រង​ការពុល​ទាំងអស់គ្នា​។ ចំណែក​ព្រះសង្ឃ​៥​អង្គ​មិន​បាន​ឆាន់​ផ្លែ​ឳ​ឡឹ​ក​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​។​
​លោក​អធិការ​បាន​បញ្ជាក់​ឱ្យដឹងទៀតថា ផ្លែ​ឳ​ឡឹ​ក​ទាំងនោះ​គឺ​ពុទ្ធ​បរិ​ស័ត​បាន​ទិញ​នៅក្នុង​ផ្សារ​ស្រុក​សង្កែ និង​ទិញ​តាម​រថយន្ត​ដឹក​តាម​ផ្លូវ ហើយ​ចិត​ដាក់បញ្ចូល​គ្នា​ប្រគេន​ព្រះសង្ឃ​ឆាន់​តែម្តង​។ បច្ចុប្បន្ន​សមត្ថកិច្ច​និង​ក្រុម​គ្រូពេទ្យ​កំពុង​តាមដាន​ស្រាវជ្រាវ​ជុំវិញ​បញ្ហា​នេះ​។​
​ដោយឡែក​នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥ ព្រះសង្ឃ​ដែល​ការពុល​ស្រាល​១៩​អង្គ​មាន​ការ​អាការៈធូ​ស្បើយ​វិញ​ហើយ​ក្រោយពី​មាន​ការព្យាបាល​ព្យូសេរ៉ូម​។ ចំណែក​ព្រះសង្ឃ​២​អង្គរង​ការពុល​ធ្ងន់ ត្រូវបាន​ដឹក​បញ្ជូន​យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មោង​ប្ញ​ស្សី​។​
​សូមបញ្ជាក់​ថា​រយៈពេល​មួយខែ​ចុងក្រោយ​នេះ​គេ​សង្កេតឃើញ​នៅ​ខេត្ត​បាត់ដំបង​បាន​រង​ការពុល​ចំណីអាហារ​ចំនួន​៣​លើក​មក​ហើយ​គិត​ទាំង​ការពុល​ផ្លែ​ឳ​ឡឹ​ក​ចុង​ក្រោយ​នៅ​ស្រុក​មោង​ប្ញ​ស្សី ក្នុងនោះ​២​លើក​បាន​កើតឡើង​នៅ​ស្រុក​គាស់ក្រឡ​មាន​ប្រជាពលរដ្ឋ​៨​នាក់​រង​ការពុល​ក្អួតចង្អោរ​ក្រោយពី​បរិភោគ​មី​នាំចូល​ពី​ប្រទេស​ថៃ និង​៩​នាក់​នៅ​ស្រុក​បាណន់​រង​ការពុល​បន្ទាប់​ពី​បរិភោគ​ស្ពៃ​ជ្រក់ ក៏ប៉ុន្តែ​រា​លើ​ការពុល​ចំណីអាហា​រទាំង​៣​លើក​នេះ​មិន​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​បាត់បង់​ជីវិត​នោះទេ​៕
1917099_451622138356215_2727341819840301534_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya