ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ជិះ​រថយន្ត​មកពី​ភ្នំពេញ ប្លន់​ម៉ូតូ​នៅ​កោះកុង ត្រូវ​ជាប់​ខ្នោះ​

ជិះ​រថយន្ត​មកពី​ភ្នំពេញ ប្លន់​ម៉ូតូ​នៅ​កោះកុង ត្រូវ​ជាប់​ខ្នោះ​

​កោះកុង ៖ ជនសង្ស័យ​២​នាក់ បាន​ជិះ​រថយន្ត​មកពី​ភ្នំពេញ ហើយ​ម្នាក់​ដើរតួ​ជា​ជនជាតិ​ឥណ្ឌូនេស៊ី ម្នាក់ទៀត ធ្វើជា​អ្នកបកប្រែ បានមក​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ពី​អ្នករត់ម៉ូតូឌុប កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ តែ​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្ត ចាប់ខ្លួនបាន​នៅ ១​ម៉ោង ក្រោយ​ធ្វើ​សកម្មភាព​។​

 

​ជនសង្ស័យ​ទាំងពីរ ត្រូវបាន​ឃាត់ខ្លួន​នៅ​ម៉ោង​១១៖៣០​នាទី យប់​ថ្ងៃទី​២១ ខែធ្នូ នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៤៨ ផ្លូវបំបែក​ចូល​ស្រុក​ថ្មបាំង ជនសង្ស័យ ទី​១.​ឈ្មោះ ប៉ែន សុផល និង​ទី​២.​ឈ្មោះ​គង់ ពៅ (​ហៅ សេង សុ​ទ្ធី​) ទាំង​២​នេះ​មក​ភ្នំពេញ ចំណែក​ជនរងគ្រោះ​ឈ្មោះ យឹម រតនៈ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​ខេត្តកោះកុង ហើយ​ម៉ូតូ​របស់​ជនរងគ្រោះ ដែល​ក្រុមចោរប្លន់​នោះ ម៉ាក​C១២៥ ស៊េរី​២០១៥ រួមទាំង​កាបូប​លុយ និង​ទូរស័ព្ទ​ទៀតផង​។​

 
​តាម​ចម្លើយសារភាព​របស់​ក្រុ​ចោរ​ទាំងពីរ​នាក់ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ម៉ោង​ប្រហែល​៧​យប់ ពួកគេ​បាន​ដើរ​ចេញពី​ផ្សារ ជួបនឹង​ជនរងគ្រោះ​ជា​អ្នករត់ម៉ូតូឌុប ហើយ​ឲ្យ​ឌុប​ទៅ រក​គ្រឿង​សមុទ្រ នៅ​សួនច្បារ​មាត់សមុទ្រ ហើយ​ផឹកស្រា​នៅ​ទីនោះ ហើយ​ចូល​ក្លឹប​កម្សាន្ត​រស្មី​មករា ពេលនោះ ពួកគេ​បានដាក់​ថ្នាំ​ងងុយដេក ចូលក្នុង​កែវស្រា​ចំនួន​៥​គ្រាប់ ពេល​មើលឃើញ​សកម្មភាព របស់​អ្នករត់ ម៉ូតូឌុប​ងងុយដេក​ហើយ ពួកគេ​ឲ្យ​ដឹក​ចេញពី​ក្លឹប ពេលមកដល់​កន្លែង​ស្ងាត់​ខ្លួន​ឲ្យ​ឈប់ ហើយ​ធាក់​១​ជើង​ដួល ពួកគេ​ក៏​ជិះ​ម៉ូតូ​ចេញទៅ​ភ្នំពេញ​ទាំងយប់​មក​។​

 
​ជនសង្ស័យ​ទាំងពីរ​នាក់ រួមទាំង​វត្ថុ​តាំង កម្លាំង​លោក​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕ss sf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya