ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ចោរ​ប្លន់​ម៉ូតូ​ពី​ក្រុង​ខេមរភូមិន្ទ គេចខ្លួន​បាន​កន្លះ​ម៉ោង ប៉េអឹម​ឃាត់ខ្លួន ​

ចោរ​ប្លន់​ម៉ូតូ​ពី​ក្រុង​ខេមរភូមិន្ទ គេចខ្លួន​បាន​កន្លះ​ម៉ោង ប៉េអឹម​ឃាត់ខ្លួន ​

កោះកុង​៖​ជនសង្ស័យ​ក្នុង​ករណី​ប្លន់​ម៉ូតូ ពីរ​នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ ស្រុក​ថ្មបាំង ស្ទាក់​ចាប់បាន ខណៈ​ពួកគេ​ទាំង​ពីរ​នាក់ ព្យាយាម​រត់គេចខ្លួន មកដល់​ចំណុច​ផ្លូវបំបែក​ស្រុក​ថ្មបាំង ខេត្ត​កោះកុង នៅ​ម៉ោង ជិត​១១​យប់ ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥​។​
​ករណី​ប្លន់​ប្លន់​ម៉ូតូ​នេះ គឺ​កើតឡើង​នៅ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ក្រោយ​ធ្វើ​សកម្មភាព បានសម្រេច ជនសង្ស័យ​បាន ជិះ​គេចខ្លួន​តាម​ផ្លូវជាតិ លេខ​៤៨ ប៉ុន្តែ​បាន​ប្រហែល​កន្លះ​ម៉ោង ក៏​ត្រូវ​កម្លាំង​អាវុធហត្ថ ស្រុក​ថ្មបាំង​ស្ទាក់​ចាប់បាន នៅ​ចំណុច​ផ្លូវបំបែក​ថ្មបាំង​។​
​មុនពេល​កើតហេតុ ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ បាន​ហៅ​ជនរងគ្រោះ មក​ទទួល​ទាន​គ្រឿង​សមុទ្រ រួច​លួច​ដាក់​ថ្នាំ ក្រោយ​ជនរងគ្រោះ​ទទួលទាន ក៏​ទន់ដៃទន់ជើង អស់កម្លាំង ហើយ​ក្រុម​ជនសង្ស័យ ក៏​បាន​នាំ​ជនរងគ្រោះ ទៅ​កន្លែង​ស្ងាត់ វាយ​យក​ម៉ូតូ​តែម្តងទៅ​។
​សូមបញ្ជាក់​ថា ជនរងគ្រោះ​កំពុង​សម្រាក ព្យាបាល​នៅ​ក្នុង ខេមរភូមិន្ទ ស្ថានភាព​មិន​សូវ​ជា​ធ្ងន់ធ្ងរ​នោះ​ទេ ដោយឡែក ក្រុម​ជនសង្ស័យ កំពុងតែ​ឃាត់ខ្លួន បណ្តោះអាសន្ន នៅ​ទីបញ្ជាការ​អាវុធហត្ថ ស្រុក​ថ្មបាំង ដើម្បី​រង់ចាំ​មន្ត្រី​ជំនាញ កសាង​សំណុំរឿង បញ្ជូន​ទៅ​ចាត់ការ តាម​នីតិវិធី​ច្បាប​៕
KS11186

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya