ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » ប៉ូលិស​​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​​ខេត្ដ​ក្រចេះ​​ចាប់​ឈើ​ប្រណីត ​

ប៉ូលិស​​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​​ខេត្ដ​ក្រចេះ​​ចាប់​ឈើ​ប្រណីត ​

ក្រចេះ ៖ ប្រភពព័ត៌មាន​ពី​ប្រជា​នេសាទ​បានឱ្យ ដឹងថា ទូក​ឈើ​មួយ​នេះ​ត្រូវបាន​ឈ្មួញ នាំមក​ចត​ក្បែរ​កោះ​កណ្ដាល​ទន្លេមេគង្គ និង​បាន​កាច់​មែកឈើ​គ្របពីលើ​ដើម្បី បំភ័ន្ដ​ផ្នែក​សមត្ថកិច្ច ដោយ​គេ​ដឹងថា មាន​ផ្ទុក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​មានមុខ កាត់​ធំៗ​មាន​២៧​កំណាត់​និង​មាន​បរិមាណ ជិត​១០​ម៉ែត្រគូប ។​
​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ ដួង មុន្នី និង​នគរបាល ស្រុក​សំបូរ ខេត្ដ​ក្រចេះ​បាន​ចុះ​ចាប់ ឃាត់​ឈើ​ប្រណីត​បាន​ជិត​១០​ម៉ែត្រគូប ប្រគល់​ទៅឱ្យ​មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ ខណៈដែល​ឈើ​ប្រណីត​ជា ច្រើន​ម៉ែត្រគូប​ទាំងនេះ​ត្រូវបាន​ក្រុម ឈ្មួញ​លាក់​នៅក្បែរ​កោះ​មួយកន្លែង​ក្នុង​ចំណុច
​កំពង់​ល្អក់ ក្នុង​ឃុំ​បឹង​ចារ ស្រុក សំបូរ ជាប់​ព្រំប្រទល់​ស្រុក​សៀម​បូក ខេត្ដ​ស្ទឹងត្រែង ។​
​ការចុះ​បង្ក្រាប​ទូក​លួច​ផ្ទុក​ឈើ ប្រណីត ខុសច្បាប់​ជា​ប្រភេទ​ឈើ​ធ្នង់​មានមុខ កាត់​ធំៗ​គឺ​ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​ចុះ​ឆ្មក់​បង្ក្រាបបាន កាលពី​រសៀល​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៣ នៅក្បែរ​កោះ​មួយកន្លែង​ចំណុច​កំពង់​ល្អក់ ក្នុង​ឃុំ​បឹង​ចារ ស្រុក​សំបូរ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya