ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » មេ​គយ​ច្រក​ស្រែអំបិល ល្បី​ពុករលួយ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ គេចពន្ធ ​

មេ​គយ​ច្រក​ស្រែអំបិល ល្បី​ពុករលួយ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ គេចពន្ធ ​

ភ្នំពេញ​៖ ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ នៅ​ច្រក​ស្រែអំបិល បាន​បង្ហើប​ឲ្យដឹងថា លោក គុយ ឆាយ ដែលជា មេ​គយ​ច្រក​នេះ គឺជា​អ្នក​ឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ រាប់សិប​តោន​ក្នុង​១​ថ្ងៃៗ ដែល​ជា​ហេតុ​ធ្វើ ឲ្យ​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ យ៉ាងច្រើន សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។​
​ប្រការនេះ លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ត្រូវ​ពិនិត្យ​ឡើងវិញ ជាបន្ទាន់ ដើម្បី​កុំឲ្យ លោក គុយ ឆាយ ធ្វើ​អី្វៗ​តាម អំពើ​ចិត្ត​ទៀត​។ ដោយហេតុ​ថា ច្រើន​ឆ្នាំ​មកហើយ ដែល លោក គុយ ឆាយ ធ្វើ​ជា​មេ​គយ​ច្រក​ស្រែអំបិល ហើយ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុស​ច្បាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​
​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា នៅ​កំពង់ផែ​ថ្មី នៃ​ច្រក​ស្រែអំបិល ឈ្មួញ​បាន​នាំចូល​ទំនិញ តាម​ទូក​ធំៗ ដែល​មាន​ចំណុះ​រាប់សិប តោន ហើយ​ភាគច្រើន នៃ​ទំនិញ​ទាំងនោះ គឺជា​ទំនិញគេចពន្ធ ឬ​បង់ពន្ធ​មិន​គ្រប់​។ មាន​ក្រុមហ៊ុន​ពីរ នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​ចូល តាម​ច្រក​កំពង់ផែ​ស្រែអំបិល ខេត្ត​កោះកុង ដោយសារតែ​មាន ការបើក​ដៃ​ពី លោក គុយ ឆាយ ។ ទំនិញ​គេច​ពន្ធ ដែល​ឈ្មួញ​នាំចូល មានដូចជា គ្រឿង​សំណង់ គ្រឿង​អេឡិចត្រូនិក ស្រា​ថ្លៃៗ ទូរស័ព្ទ និង​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត ដែល​ត្រូវ​បង់ពន្ធ​ក្នុង​កម្រិត​ខ្ពស់​។​
​ប្រភព​ខ្លះ​បានឲ្យដឹងថា តាមរយៈ​ការ​បើកដៃ ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ តាម​អំពើ​ចិត្ត គឺ លោក គុយ ឆាយ ប្រធាន​ស្នាក់ការ គយ​ច្រក​ស្រែអំបិល អាច​ប្រមូល​លុយ បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ យក​ទៅ​ធ្វើ​មាន ធ្វើ​បាន​ផ្ទាល់ខ្លួន យ៉ាង​សុខ​ស្រួល​បំផុត​។
​សមត្ថកិច្ច​ពាក់ព័ន្ធ នៅ​ច្រក​ស្រែអំបិល បាន​អះអាង​ថា ឈ្មួញ​ដែល​នាំចូល​ទំនិញគេចពន្ធ តាម​ច្រក​នេះ គឺ​សុទ្ធតែ​ជា​ម៉ូយ​ចាស់​របស់ លោក គុយ ឆាយ ដោយ​មាន​ការបែងចែក ផលប្រយោជន៍​គ្នា យ៉ាង​រលូន​។ ដូច្នេះ​អង្គភាព​ប្រឆាំង អំពើពុករលួយ ក៏​គួរ​ស៊ើបអង្កេត​ទៅលើ ករណី​មេ​គយ​ច្រក​ស្រែអំបិល ឃុបឃិត​បើកដៃ ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ជា​បន្ទាន់​ផង​ដែរ ព្រោះ​បញ្ហា​នេះ នាំ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់ ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​៕

33

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya