ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ជន​ជិះ​រថយន្ដ Mercedes ដក​កាំភ្លើង​គំរាម​អ្នកកាសែត​ឃើញ​ពន្លឺ​កាន់តែច្បាស់ តែ​ឃាតករ​បើករថយន្ត Tundra បុក​សម្លាប់​មន្ត្រីនគរបាល​ខណ្ឌ​ព្រែក​ព្នៅ​រក​មិន​ទាន់​ឃើញ ​

ជន​ជិះ​រថយន្ដ Mercedes ដក​កាំភ្លើង​គំរាម​អ្នកកាសែត​ឃើញ​ពន្លឺ​កាន់តែច្បាស់ តែ​ឃាតករ​បើករថយន្ត Tundra បុក​សម្លាប់​មន្ត្រីនគរបាល​ខណ្ឌ​ព្រែក​ព្នៅ​រក​មិន​ទាន់​ឃើញ ​

ភ្នំពេញ​៖ ម្ចាស់​រថយន្ត Mercedes ពាក់​ស្លាក​លេខ 2M-9199 ភ្នំពេញ ដែល​ដក​កាំភ្លើងខ្លី​គំរាម​អ្នកសារព័ត៌មាន​មួយរូប​កាលពី​ថ្ងៃ​ទី ២០ ខែ​ធ្នូ ឆ្នាំ ២០១៥ ត្រូវបាន​បង្ហាញ​តម្រុយ​បណ្ដើរៗ​ហើយ ។ តាម​ឯកសារ​ដែល​ស្រាវជ្រាវ​នៅ​កន្លែង​ចុះបញ្ជី​យានយន្ត​ម្ចាស់​ដើម​រថយន្ត​ខាងលើ​មាន​ឈ្មោះ​កែវ រតនា ជា​អ្នកលក់ដូរ នៅ​ផ្លូវវេង​ស្រែង សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។
​ប៉ុន្តែ​នៅ​ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៤ ម្ចាស់​រថយន្ត​ឈ្មោះ កែវ រតនា បាន​លក់​បន្ត​មក​អោយ​ឈ្មោះ សរ ប៊ុន​គីម ស្នាក់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ មាន​មុខរបរ​ជា មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។ គេ​មិន​ទាន់​ថា​តើ​រថយន្ត​ខាងលើ​នៅ​ក្នុង​ដៃ​លោក សរ ប៊ុន​គីម ប្រើប្រាស់ ឬ បាន​លក់​បន្ត​ទៅ​អ្នក​ផ្សេង​នោះទេ ?
​ដូច្នេះ​ជន​ដក​កាំភ្លើង​គំរាម​អ្នកសារព័ត៌មាន​កាន់តែ​មាន​ពន្លឺ​ច្បាស់​ទៅៗ​ហើយ ។ សូម​រង់ចាំ​មើល​ចំណាត់ការ​ច្បាប់​ចំពោះ​ជន​អាង​អំណាច អាង​កាំភ្លើង​តើ​ចុងក្រោយ​មាន​វាសនា​បែបណា ? នៅ​មាន​ជនពាល​ជិះ​រថយន្ត Tundra ស្លាក​លេខ រាជការ បើក​បុក សម្លាប់​មន្ត្រីនគរបាល ១​នាក់ របួស ១​នាក់ នៅ​ខណ្ឌ​ព្រែក​ព្នៅ ក៏​កំពុង​រត់គេចខ្លួន​បាត់​ដែរ ។ សូម​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃាតករ​ជា​ម្ចាស់​រថយន្ត Tundra យក​មក​ផ្ដន្ទារ​ទោស​តាមច្បាប់​ផង ៕

10610555_907949509301862_8660724416103215786_n 11046700_907949535968526_4340270170461689775_n 12321140_907949692635177_8472800650405810397_n 12366336_907949722635174_4331648618761949480_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya