ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្ដាល​អោយ​បុរស​ម្នាក់​រងរបួស​ធ្ងន់​ ​

ឡាន​បុក​ម៉ូតូ បណ្ដាល​អោយ​បុរស​ម្នាក់​រងរបួស​ធ្ងន់​ ​

ភ្នំពេញ​៖ បុរស​ម្នាក់​ជិះ​ម៉ូតូឌ្រី​សង់​មួយ​គ្រឿង​ត្រូវ​រថយន្ដ​បា​ឡែន​បើក​បុក​ពីក្រោយ​ពេញទំ​ហឹង​បណ្ដាលអោយ​រងរបួស​ធ្ងន់ ហើយ​រថយន្ដ​បើក​រត់​គេចខ្លួន​បាត់​ដោយ​បន្សល់​ស្លាក​លេខ​រថយន្ដ​នៅ​កន្លែងកើតហេតុ​។
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​០០​នាទី​យប់​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ខាងត្បូង​ក្រុមហ៊ុន​បារី​សេក​ប្រហែល​១០០​ម៉ែត្រ ស្ថិតក្នុង​សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល​1G-3210 ធ្វើ​ដ​ណើ​រតា​ម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ក៏​ត្រូវ​រថយន្ដ​មួយ​គ្រឿង​ម៉ាក បា​ឡែន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AB-6626 បើក​ក្នុង​ល្បឿន​លឿន​បាន​មក​បុក​ពីក្រោយ​ពេញទំហឹង​បណ្ដាល​អោយ​ម៉ូតូ​ប៉ើង​ប្រហែល​១០​ម៉ែត្រ​និង​បុរស​អ្នកជិះ​ម៉ូតូ​រង​បួស​ធ្ងន់​។
​ប្រភព​ដដែល​បាន​បន្តថា ក្រោយ​ពី​បុក​ហើយ​រថយន្ដ​បាន​បើក​រត់​គេចខ្លួន​បាត់​ស្រមោល តែ​រថយន្ដ​បាន​ធ្លាក់​ស្លាក​លេខ​នៅ​កន្លែងកើតហេតុ​។ ក្រោយ​មក​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​និង​បាន​ហៅ​រថយន្ដ​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​ជនរងគ្រោះ​សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​នគរបាល ចាក់អង្រែលើ ដើម្បី​រងចាំ​ក្រុមគ្រួសារ​មក​ទទួល​យក​វិញ​៕

10011524_451582281693534_6540136482591681540_n 11206114_451582261693536_7749451429342923474_n 12390946_451582245026871_1476813979293935619_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya