ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​កើត​ជំងឺឆ្កួតជ្រូក ធ្លាក់​ចូល​រណ្ដៅ​ទឹក​មុខផ្ទះ​ខ្លួនឯង​លង់​ស្លាប់​ ​

បុរស​ម្នាក់​កើត​ជំងឺឆ្កួតជ្រូក ធ្លាក់​ចូល​រណ្ដៅ​ទឹក​មុខផ្ទះ​ខ្លួនឯង​លង់​ស្លាប់​ ​

ខេត្ត​ពោធិ៍សាត់ ៖ បុរស​ម្នាក់ ដែល​មាន​ជំងឺ​ឈឺចាប់​លើ​រាងកាយ​ជា​ច្រើន​ឆ្នាំ​(​ឆ្កួត​ជ្រូក​) នោះ ត្រូវបាន​ក្រុម​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់​នៅក្នុង​រណ្ដៅ​ដី​មុខ​ផ្ទះ​ខ្លួនឯង កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥ ក្នុង​ភូមិ​រលួស​កណ្ដាល ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ដោយ​ករណី​នេះ​ក្រុម​គ្រួសារ​អះអាងថា ជនរងគ្រោះ​ទំនងជា​ប្រកាច់​ធ្លាក់​ទឹក​រណ្ដៅ​។​
​ជនរងគ្រោះ​មានឈ្មោះ​ពឹក សេង អាយុ​៣៥​ឆ្នាំ មាន​ប្រពន្ធ និង​កូន​ពីរ​នាក់ នៅ​ភូមិ​កើតហេតុ​ខាងលើ​។ ជនរងគ្រោះ​នេះ​មាន​ជំងឺ​ឈឺចាប់​រាងកាយ​(​ឆ្កួត​ជ្រូក​) ជាច្រើន​ឆ្នាំ ហើយ​ជា​ញឹកញាប់​ពេល​អង្គុយ ឬ​ដើរ ដេក​សុខៗ តែងតែ​ប្រកាច់ ត្រដរខ្យល់ តែ​បាន​បងប្អូន​ឃើញ​ទាន់​នាំគ្នា​ជួយ​រឹត​ដើមទ្រូង និង​ធ្វើ​ចលនា​ចុះឡើង ក៏​ធូរស្បើយ​វិញ​។ លុះ​ចុងក្រោយ​នេះ​ទំនង​ជា​គាត់​ដើរ​ទៅ​មុខ​ផ្ទះ​ម្នាក់ឯង​នៅក្បែរ​ជង្ហុក​ដី​រណ្ដៅ ស្រប​ពេល​ជំងឺ​ឈឺចាប់​រាងកាយ​នេះ​រើ​ឡើង ក៏​ប្រកាច់​ធ្លាក់​ចូល​រណ្ដៅ​ដី​នេះ​បណ្ដាល​ឲ្យ​ឈ្លក់​ទឹកស្លាប់​តែ​ម្ដង​។ បុរស​នេះ​ពិតជា​មាន​ជំងឺ​ឈឺចាប់​រាងកាយ​នេះ​(​ឆ្កួត​ជ្រូក​)​នេះ​រើ​ឡើង​ប្រកាច់​ធ្លាក់​ទឹក​ស្លាប់​មែន ដោយ​សព​នេះ​ធ្លាក់​ទឹក​ស្លាប់​ជាច្រើន​ម៉ោង​ហើយ ទើប​ក្រុមគ្រួសារ​ប្រទះឃើញ​។ ក្រោយពេល​ពិនិត្យ​រួច ក៏​ប្រគល់ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
12366324_556797521164514_6522550791859973887_n 12391084_556797507831182_1170840855111791141_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya