ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​បាន​ជនសង្ស័យ​០២​នាក់ ជា​មុខសញ្ញា​កាច់​ក​ម៉ូតូ​ ​

ប៉ូលិស​ឃាត់ខ្លួន​បាន​ជនសង្ស័យ​០២​នាក់ ជា​មុខសញ្ញា​កាច់​ក​ម៉ូតូ​ ​

ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ប៉ុស្តិ៍​បឹង​ទំ​ពុង បាន​ចេញ​ប្រត្តិបតិការណ៍​ដេញចា​ប់ និង​ឃាត់​ខ្លូន​បាន​ជនសង្ស័យ​២​នាក់​ដែល​ជា​មុខសញ្ញា​កាច់ក​ម៉ូតូ​យ៉ាង​សកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១០​នឹង​៣០​នាទី​យប់​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ក្រោយ​ស្ថានីយ៍​បូមទឹក​បឹងទំពុន ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​
​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់ឱ្យដឹង​ថា នៅ​មុនពេល​កើតហេតុ​កម្លាំង​ល្បាត​ប្រមាណ​ជា​៤​ទៅ​៥​នាក់ បាន​នឹង​កំពុង​ជិះ​ល្បាត​នៅក្នុង​មូលដ្ឋាន ខណះមក​ដល់​ចំណុច​ផ្លូវ​ចូល​វត្ត​ដំបូក​ខ្ពស់ ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់ ដែល​ជា​មុខសញ្ញា​កាប់​ក​ម៉ូតូ​យ៉ាង​សកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​កម្លាំង​សមត្ថកិច្ច​កំពុងតែ​ស្វែងរក​តាម​ចាប់ខ្លួន ហើយ​នៅពេល​ដែល​ឃើញ​សមត្ថកិច្ច​គេ​ក៏​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ដេញ​តាម​ចាប់​តាំងពី​ចំណុច​ខាងលើ​រហូត​ដល់​ចំណុច​ក្រោយ​ស្ថានីយ៍​បូមទឹក​បឹងទំពុន ក៏​ឃាត់ខ្លួន​បាន​ម្នាក់​ភ្លាមៗ ហើយ​ម្នាក់​ទៀត​បាន​លោត​ចូល​ក្នុង​ប្រឡាយ​គេចខ្លួនបាត់ ។​សមត្ថកិច្ច​បន្តថា បន្ទាប់​ពី​ឃាត់ខ្លួន​បាន​ម្នាក់ កម្លាំង​ក៏​បាន​ធ្វើ​ការរុករក​ជ​ន​សង្ស័យ​ម្នាក់ទៀត អស់​រយះពេល​ជាច្រើន​ម៉ោង ហើយក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់ទៀត រួច​ក៏​ឃាត់ខ្លួន​តែម្តង ។​
​បច្បុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​បុស្តិ៍នគរបាល​បឹងទំពុ​ន​ដើម្បី​ធ្វើ​ការសួរនាំ រួច​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

12360223_451576578360771_6262250889114456432_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya