ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » តុលាការ​ដោះលែង​មនុស្ស​ម្នាក់ ក្នុង​រឿង​បាញ់​នៅ​ចំការមន​ ​

តុលាការ​ដោះលែង​មនុស្ស​ម្នាក់ ក្នុង​រឿង​បាញ់​នៅ​ចំការមន​ ​

ភ្នំពេញ​៖ ករណី​បាញ់​ស្លាប់​បី​នាក់​នៅ​ខណ្ឌចំការមន រួម​មាន​មេ​ភូមិ​ទី​៤ កូនប្រុស និង ចៅ​ប្រុស​នៅ​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥​នោះ នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន បាន​បញ្ជូន​បុរស​ម្នាក់​ជា​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់ ។ ដោយឡែក​ជនដៃដល់​ម្នាក់ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​។​

​ក្រោយពី ធ្វើការ​សាកសួរ លោក​ព្រះរាជអាជ្ញារង មាស ច័ន្ទ​ពិសិដ្ឋ សម្រេច​ដោះលែង​បុរស​ឈ្មោះ កែវ សុវណ្ណារ៉ា អាយុ​៣៤​ឆ្នាំ ឲ្យមាន​សេរីភាព​ឡើងវិញ ករណី​បាញ់​ស្លាប់​៣​នាក់ នៅ​ខណ្ឌ​ចំការមន​។​

​ពាក់ព័ន្ធ​ករណី​នេះ ពុំ​អាច​ទំនាក់ទំនង​លោក​ព្រះរាជអាជ្ញារង មាស ច័ន្ទ​ពិសិដ្ខ បាន​ទេ​ព្រោះ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​។​

គួររំលឹកថា កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​លេខ​២២ ផ្លូវ​លេខ​៣៥៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ បុរស​ម្នាក់​ជា​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​មានឈ្មោះ កែវ សុវណ្ណារ៉ា អាយុ​៣៤​ឆ្នាំ​។​សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់​ឈ្មោះ គុជ ឡាយ អាយុ​៦២​ឆ្នាំ ជា​មេភូមិ​៤  ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​និង​កូនប្រុស​ឈ្មោះ ឡាយ រិទ្ធី អាយុ​៣០​ឆ្នាំ ព្រមទាំង​ឈ្មោះ ប៊ុន លឿន អាយុ​១៨​ឆ្នាំ ជា​ចៅ​ប្រុស បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​៕

rasmeinews_share_Cri_12_21122015

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya