ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប្រធាន​មន្ទីរ​ការងារ ខេត្ត​នឹង​ស្នើ​ឲ្យ​ប៉ូលិ​សបន្ធូ​បន្ថយ ទោស​លើក​ម្មករ ជាង​៣០​នាក់ ត្រូវបាន​ចាប់ខ្លួន ​

ប្រធាន​មន្ទីរ​ការងារ ខេត្ត​នឹង​ស្នើ​ឲ្យ​ប៉ូលិ​សបន្ធូ​បន្ថយ ទោស​លើក​ម្មករ ជាង​៣០​នាក់ ត្រូវបាន​ចាប់ខ្លួន ​

ភ្នំពេញ​៖ លោក អ៊ូ សា​ឃឿន ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​ប្រចាំ​ខេត្ត​ស្វាយរៀង បាន​ថ្លែងថា លោក​នឹង​ស្នើ​ទៅ​អាជ្ញាធរ មាន​សមត្ថកិច្ច​ឲ្យ មានការ​បន្ធូ​បន្ថយទោស ទៅលើ​ក្រុម​កម្មករ ជាង​៣០​នាក់ ដែល​ត្រូវ បាន​ចាប់​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​។ នៅ​រសៀល​ថ្ងៃ​ទី​២១ ធ្នូ​ថា ក្រោយ​ពី​ស្ថានការណ៍​នៅ​តំបន់ សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត បាន​ធូរស្រាល​ឡើងវិញ​ហើយ  លោក​នឹង​ស្នើយោបល់ មតិ ឲ្យ​សមត្ថកិច្ច សម្រាល​និង​បន្ធូ​បន្ថយទោស ព្រោះ​ពួកកម្មករ​ភាគច្រើន មិន​ដឹង​អ្វី​នោះទេ ក្រៅតែពី​ការជឿ ញុះញង់ តាម​ជន​ទុច្ចរិត​មួយ ចំនួន​តូច​ដែល​ដើរ​បំផុសបំផុល បង្ក​ឲ្យមាន​ភាពអាណាធិបតេយ្យ​។​
​ទាក់ទង​ករណីនេះ លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ក៏​បាន​ថ្លែង​អំពាវនាវ​ឲ្យ​អាជ្ញាធរ មាន​សមត្ថកិច្ច​ស្រាវជ្រាវ​ឲ្យ បាន​ច្បាស់លាស់ មុន​នឹង​ឈានទៅដល់​ការកាត់ទោស ទៅលើ​ក្រុម​កម្មករ​៕

940887_451358138382615_5813606186439310858_n 1913682_451357905049305_3002079896083894227_n 12391819_451357995049296_8985330071914277421_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya