ភ្នំពេញ ៖ សម្រាប់ឆ្នាំសិក្សា ២០១២-២០១៣ សាលារាជធានីភ្នំពេញ នឹងធ្វើនីត្យានុកូល កម្ម លើវិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាទុតិយភូមិ (បញ្ជាក់សញ្ញាបត្របាក់ឌុប)ដោយមិនគិតថ្លៃ និងខិតខំឲ្យបានទាន់ពេលវេលាសម្រាប់សិស្សានុសិស្សទៀតផង ។
យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី៦ កញ្ញា បានឲ្យដឹងថា សាលារាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋដែលជាមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ឲ្យបានជ្រាបថា សាលារាជធានីភ្នំពេញនឹងផ្តល់ការធ្វើនីត្យានុកូលកម្មលើវិញ្ញា បនត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិជូនដល់សិស្សានុសិស្ស ដែលទើបតែប្រឡងជាប់ក្នុងឆ្នាំសិក្សា២០១២-២០១៣នេះដោយឥតគិត ថ្លៃសេវា ។ ក្នុងរយៈពេលដែលក្មួយៗកំពុងតែបំពេញសំណុំបែបបទ សម្រាប់ដាក់ពាក្យសុំចូលរៀន និងប្រឡងចូលសិក្សានៅតាមសាកលវិទ្យាល័យ និងមហាវិទ្យាល័យនានានៅឆ្នាំសិក្សា ២០១៣-២០១៤ខាងមុខនេះដោយឡែកថ្លៃតែមប្រិ៍ជាបន្ទុករបស់សិស្សា នុសិស្សផ្ទាល់ ។ សេចក្តីជូនដំណឹងដដែល
នោះបានឲ្យដឹងទៀតថា សាលារាជធានីភ្នំពេញក៏បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីបំពេញនូវរាល់កិច្ចការខាងលើក្នុងការជួយដល់សិស្សានុសិស្ស យកទៅប្រើប្រាស់បានទាន់ពេលវេលា ។
ចុងបញ្ចប់នៃសេចក្តីជូនដំណឹងនោះសាលារាជធានី ភ្នំពេញបានបញ្ជាក់ថា សូមបងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់មេតា្ដជ្រាបនិងទទួលយកការផ្តល់សេវានេះពីសាលារាជធានីភ្នំពេញដោយក្តីសោម នស្សរីករាយ ។ គួរកត់សម្គាល់ថា មានរយៈពេលពីរឆ្នាំមកហើយគឺសម្រាប់ឆ្នាំសិក្សា២០១១-២០១២ និងឆ្នាំសិក្សា២០១២-២០១៣នេះដែលសាលារាជធានីភ្នំពេញបានធ្វើ នីត្យានុកូលកម្មលើ
វិញ្ញាបនបត្រណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ (បញ្ជាក់សញ្ញាបត្របាក់ឌុប)ដោយមិនគិតថ្លៃ និងខិតខំឲ្យបានទាន់ពេលវេលាទៀតផង ។ ទាំង មាតា បិតា អាណាព្យាបាល និងសិស្សានុសិស្សបាននិយាយថា ពួកគាត់ពិតជាមានភាពសប្បាយរីករាយណាស់ដោយបានសាលារាជ ធានីភ្នំពេញបញ្ជាក់សញ្ញាបត្រដល់កូនចៅរបស់ពួកគាត់
ដោយមិនគិត ថ្លៃគឺជាទង្វើល្អមួយថ្មីបន្ថែមទៀតរបស់អាជ្ញាធរសម្រាប់ រដ្ឋាភិបាលអាណត្តិទី៥នេះ ។ មន្ត្រីផ្នែកធ្វើនីត្យានុកូលកម្មរបស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា ជារៀងរាល់ឆ្នាំក្រោយពីលទ្ធផលប្រឡងនិងការផ្តល់វិញ្ញាបនបត្រ ពីមន្ទីរអប់រំយុវជន និងកីឡា ជាផ្លូវការភ្លាម សិស្សានុសិស្ស ក៏ដូចអាណាព្យាបាលសិស្សបាននាំគ្នាសម្រុកទៅបញ្ជាក់សញ្ញាបត្រនៅ សាលារាជធានីភ្នំពេញយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសក្នុងអំឡុងពេលមួយខែក្រោយការប្រកាសលទ្ធផលប្រឡងមាន ប្រមាណពី១.៥០០ទៅ ៣ពាន់នាក់ដែលបានទៅបញ្ជាក់សញ្ញាបត្រនៅសាលារាជធានីភ្នំពេញ ក្នុងមួយថ្ងៃ ដោយមិនទាន់គិតពីចំនួនសិស្សមកពីខេត្តដែលមានប្រមាណពី៥ទៅ៧% នោះទេ ។
មន្ត្រីរូបនោះបានឲ្យដឹងទៀតថា ទោះបីចំនួនសិស្ស ឬអ្នកទៅបញ្ជាក់យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះក្តី ប៉ុន្តែមន្ត្រីផ្នែកធ្វើនីត្យានុកូលកម្មរបស់សាលារាជធានីភ្នំពេញបាន ខិតខំធ្វើការបញ្ជាក់ជូនយ៉ាងមមាញឹក និងខ្នះខ្នែងយ៉ាងខ្លាំង ស្ទើររកពេលសម្រាកគ្មាន សូម្បីតែហូបបាយក៏ហូបនៅកន្លែងធ្វើការ ។ ខ្លះបាយកញ្ចប់យកមកពីផ្ទះ ខ្លះ
បាយកង់ទីននៅក្នុងសាលារាជធានីភ្នំពេញ នោះគឺសម្រុកធ្វើរាល់ថ្ងៃរាប់ទាំងថ្ងៃសៅរ៍ អាទិត្យ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ៧យប់ ។ មន្ត្រីផ្នែកធ្វើនីត្យានុកូលកម្មដដែលនោះបានបញ្ជាក់ថា ទោះជាមានចំនួនច្រើនបែបនេះក្តី ប៉ុន្តែដោយសារការយកចិត្តទុកដាក់របស់អភិបាលរាជធានីភ្នំពេញ ក្នុងការបំពាក់ឧបករណ៍គ្រប់គ្រាន់ ការផ្លាស់ប្តូរទីកន្លែងបញ្ជាក់ បង្កលក្ខណៈងាយស្រួលដល់សិស្ស និងការយកចិត្តទុកដាក់ពីមន្ត្រីរបស់យើងផងនោះ យើងបានបញ្ជាក់ជូនពួកគាត់បានទាន់ពេលវេលា គឺមិនលើសពីរយៈពេល៤ថ្ងៃនោះទេ និងបានឲ្យសិស្សយកទៅប្រើប្រាស់ភ្លាម ៕
» ព័ត៌មានជាតិ » សាលារាជធានីបញ្ជាក់សញ្ញាបត្របាក់ឌុបមិនគិតថ្លៃ សន្យាជំរុញឱ្យបានលឿនសម្រាប់សិស្សានុសិស្ស