ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង​លោក អ៊ុក សំណាង រង​ការរិះគន់​ករណី​ប្រព្រឹត្ត​អំពើ​ពុករលួយ ​

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង​លោក អ៊ុក សំណាង រង​ការរិះគន់​ករណី​ប្រព្រឹត្ត​អំពើ​ពុករលួយ ​

ខេត្ត​ព្រៃវែង ៖ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង​លោក អ៊ុក សំណាង និង​បក្ខពួក​មួយ​ក្តាប់​តូច​ត្រូវបាន​មន្ត្រីរាជការ​បម្រើ​ការងា​រ​នៅក្នុង មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង​រិះគន់​ថា​បាន​ដឹកនាំ​មន្ទីរ​ដោយ​គ្មាន តម្លាភាព ប្រកាន់​បក្ខពួក និង​ជាប់​ពាក់ព័ន្ធ​ជាមួយ​អំពើពុករលួយ​ផងដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ចាប់តាំងពី​លោក អ៊ុក សំណាង មក​បំពេញ​ការងារ​ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​ជាង​២​ឆ្នាំ​មកនេះ មាន​បញ្ហា​ជាច្រើន​បាន​កើតឡើង ពិសេស​ការចំណាយ​ថវិកា​ប្រចាំឆ្នាំ​របស់​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង​មាន ភាពមិនប្រក្រតី​ជាច្រើន​ដែល​គួរតែ​មាន​ការស៊ើបអង្កេត​ពី​ស្ថាប័ន​ជំនាញ​។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង​បាន​រាយការណ៍​មក​ថា លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង​បាន​ឃុបឃិត​ជាមួយ​លោក ស្រស់ ហ៊​ន់ ប្រធានការិយាល័យ​គណនេយ្យនៃ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​ចាយវាយ ថវិកាជាតិ​ដោយ​មិន​មាន​តម្លាភាព​បង្ក​ឲ្យមាន​ការរិះគន់​ពី​មន្ត្រីក្រោមឱវា​ទ ។ លោក សំ សារុន អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង ក៏​ត្រូវ​គេ​ចោទប្រកាន់​ថា​ជាប់​ពាក់ព័ន្ធ​ជាមួយ​ភាពមិនប្រក្រតី​ក្នុងការ ចំណាយ​ថវិកា​របស់​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​ផងដែរ​ដែល​បញ្ហា​នេះ​កើតឡើង យូរ​មក​ហើយ​តែ​នៅតែ​គ្មាន​ដំណោះស្រាយ​នៅឡើយ​។​
​មន្ត្រីរាជការ​បម្រើការ​ងារ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង​បាន រៀបរាប់​ថា​ថវិកា​ចំណាយ​លើ​បេសកកម្ម​របស់​មន្ទី​រ​កសិកម្ម​ខេត្ត​ព្រៃវែង គឺ​អស់​៨០​លាន​រៀល​។ ការចំណាយ​លើ​ប្រេងឥន្ធនៈ និង​សម្ភារៈ​រដ្ឋបាល​អស់​ប្រមាណ​៩០​លាន​រៀល ហើយ​ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៤​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង​បាន​ចំណាយ ថវិកា​ក្នុង​ការជួសជុល និង​ថែទាំ​សំណង់​ផ្សេងៗ​អស់​ជិត​៧០០​លាន​រៀល​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ការចំណាយ​ថវិកា​ខាងលើ​គ្មាន​តម្លាភាព និង​គ្មាន​ភាពស៊ីសង្វាក់​ជាមួយនឹង​សមិទ្ធផល​ជាក់ស្តែង​ដែល​គេ​សង្ស័យថា មានការ​គៃបំបាត់​ថវិកាជាតិ​។​
​ប្រភព​ព័ត៌មាន​ពី​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង​ក៏​បាន​រៀបរាប់​ដែរ​ថា​ច្រើន ឆ្នាំ​មកនេះ លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​មិនបាន​ដឹកនាំ​អង្គប្រជុំ​នៅក្នុង មន្ទីរ​កសិកម្ម​ខេត្ត​ព្រែ​វែង​ដើម្បី​បែងចែក​ការងារ​ដល់​មន្ត្រី​ក្រោម​ឱវាទ ឲ្យបាន​រលូន​ល្អ និង​មាន​តម្លាភាព​នោះ​ទេ​។ ទន្ទឹម​នឹង​មាន​ការរិះគន់​ករណី​បំពេញការងារ​មិន​បាន​ត្រឹមត្រូវ​នោះ លោក អ៊ុក សំណាង ក៏​ត្រូវបាន​មន្ត្រី​ក្រោម​ឱវាទ​រិះគន់​ថា​មាន​ជីវភាព​ប្រសើរ​ឡើង​ខុស​ប្រក្រតី ក្នុង​រយៈពេល​ចុងក្រោយ​ផងដែរ​។ ជុំវិញ​បញ្ហា​នេះ មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង​បាន​លើកឡើង​ថា លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​លោក ហាស់ សារ៉េត អភិបាលខេត្ត​ព្រៃវែង គប្បី​ជំរុញ​ឲ្យមាន​ការស៊ើបអង្កេ​ត​ភាពមិនប្រក្រតី​ទាំងនេះ​ឡើងវិញ​ដើម្បី បង្ហាញឲ្យឃើញ​ពី​តម្លាភា​ពការ​ងារ​៕

1657pdt1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya