ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​លួច​ដឹក​ឈើ​មួយ​គ្រឿង ក្រឡាប់​ផ្ងារជើង បណ្តាលឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ​

ឡាន​លួច​ដឹក​ឈើ​មួយ​គ្រឿង ក្រឡាប់​ផ្ងារជើង បណ្តាលឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ​

ព្រះវិហារ​៖ នៅ​ម៉ោង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ង​ស​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ អ្នកបើកបរ​រថយន្ត​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ឯ​អ្នករួមដំណើរ ម្នាក់​ទៀត​រងរបួស​ធ្ងន់ បន្ទាប់​រថយន្ត​តា​កូម៉ា របស់​ពួកគេ​ដែល​លួច ដឹកឈើ​ប្រណីត បើ​ល​លឿន​ពេក​ជ្រុល ចង្កូត​រេ​ចូល​ប្រឡាយ ក្រឡាប់ ផ្ងា​ជើង ស្ថិតនៅ​ផ្លូវ​ជាតិ​លេខ​៦២ ក្នុងភូមិ ជី​អោក ឃុំ​រមណីយ៍ ស្រុក​រវៀង ខេត្ត​ព្រះវិហារ​។​
​រថយន្ត​តា​កូម៉ា ដែល​លួច​ដឹកឈើ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នេះ គ្មាន​ស្លាក​លេខ ពណ៌​ទឹកប្រាក់ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ សៀង​ហៃ អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ពន្លិច ឃុំ​អា​ចា​លក្ខ័ ក្រុង ស្ទឹងសែន ខេត្ត​កំពង់ធំ បាន​ស្លាប់​នៅនឹងកន្លែង ឯ​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ ឆន សុវណ្ណ​រ៉ា​យ រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ធំ​។​
​សេចក្តីរាយការណ៍​បានឲ្យដឹង​ទៀត​ថា ក្នុង​រថយន្ត​តា​កូម៉ា មាន​ឈើ​ប្រណីតៗ​សុទ្ធតែ​ជា​ប្រភេទ ធ្នុង និង​នាងនួន ហើយ​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​នោះ ក្រោយ​ពី​គ្រោះថ្នាក់​ភ្លាមៗ គេ​ឃើញ​រថយន្ត​ជាច្រើន​គ្រឿង បាន​មក​ជញ្ជូន ឈើ​ចេញ​ពី​រថយន្ត​តា​កូម៉ា នេះ រួច​នាំ​គ្នា​បើក​ចេញ​ដោយ​ពុំ​មាន​ការហាមឃាត់​ពី​កម្លាំង​សមត្ថកិច្ច​។​
​បច្ចុប្បន្ននេះ ការ​ចរាចរណ៍​ឈើ​ប្រណីត កំពុងតែ​កើត​ឡើង យ៉ាងសកម្ម ដោយ​ក្រុម​ឈ្មួញ​ភាគច្រើន​បាន​ដឹក​ចេញពី​ស្រុក​សង្គម​ថ្មី និង​ស្រុក​ជ័យ​សែន ហើយ​រាល់ដង​មិនដែល ឃើញ​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បាន​ម្តង​នោះទេ ហើយ​ក្រុម​ឈ្មួញ​ភាគច្រើន​គឺជា​កូន​អ្នកមានអំណាច​នៅ​ខេត្ត​កំពង់ ដែល​តែងតែ​បង់លុយ​ឲ្យ​សមត្ថកិច្ច ដើម្បី​សម្រួល​ចរន្ត​ដឹក​ឈើ​របស់​ខ្លួន​៕

CH-01078

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya