ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​មនុស្ស​១១​នាក់ បង្ហោះ​ម៉ូតូ​និង​រោទ៍​សំឡេង

ប៉ូលិស​ឃាត់ខ្លួន​មនុស្ស​១១​នាក់ បង្ហោះ​ម៉ូតូ​និង​រោទ៍​សំឡេង

ឧត្តរមានជ័យ ៖ មនុស្ស​១១​នាក់​ដែល​គេ​អះអាង​ថា​ជា​ក្មេង​ទំនើ​ង ត្រូវបាន​នគរបាល​ក្រុង​សំរោង ធ្វើការ​ឃាត់ខ្លួន​យកទៅ​សួរនាំ ក្រោយពី​បាន​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ និង​រោទ៍​សំឡេង​រំខាន​ដល់​គេ​ឯង និង​ប្រជាពលរដ្ឋ​នៅតាម​ថ្នល់ជាតិ​លេខ​៦៨ និង​ក្នុងភូមិ​នៅពេល​កណ្ដាលយប់ កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់ ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥​។​
​ក្មេង​ទំនើង ដែល​ត្រូវ​នគរបាល​ក្រុង​សំរោង​ធ្វើការ​ចាប់​ឃាត់ខ្លួន​ចំនួន​១១​នាក់ បាន​ជិះ​ម៉ូតូ បង្ហោះ និង​រោទ៍​សំឡេង​ខ្លាំងៗ រំខាន​ដល់​ប្រជាពលរដ្ឋ​នៅ​ពេលយប់ ចំណុច​ស្ពាន​តា​ពោធិ៍ ចេញ​ទៅ​ភូមិ​ត្របែក សង្កាត់​បុស​ស្បូវ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។  ត្រូវ​នឹង​សមត្ថកិច្ច​យើង​បាន​ចេញ​ល្បាត​តាម​គោលដៅ​សំខាន់ៗ ហើយក៏​បាន​ជួបប្រទះ​ក្មេង​ទំនើង​ទាំងអស់នេះ​បាន​ជិះ​ម៉ូតូ​បង្ហោះ រោទ៍​សំឡេង​ខ្លាំងៗ ហើយ​មាន​សភាព​ស្រវឹង​ជោក​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦៨ នៅ​ភូមិ​/​ឃុំ​ខាងលើ ធ្វើឲ្យប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារ​ណៈ​ក្នុង​ភូមិសាស្ត្រ​។
​លោក ស៊ុន សាន អធិការ​នគរបាល​ក្រុង​សំរោង​បាន​បន្តទៀតថា ក្មេង​ទំនើង​ទាំង​១១​នាក់​នេះ ត្រូវបាន​ធ្វើ​ការអប់រំ និង​កិច្ចសន្យា ទើប​ឲ្យ​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​៕

65713 65714

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya