ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​អ្នក​តវ៉ា​ជាង ៣០​នាក់ បន្ទាប់ពី​ពួកគេ​បាន​ផ្ទុះ​ហិង្សា យក​ដុំថ្ម​គប់ និង​វាយបំផ្លាញ សម្ភារៈ ទ្រព្យសម្បត្តិ​នៅក្នុង​រោងចក្រ​ ​

កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​អ្នក​តវ៉ា​ជាង ៣០​នាក់ បន្ទាប់ពី​ពួកគេ​បាន​ផ្ទុះ​ហិង្សា យក​ដុំថ្ម​គប់ និង​វាយបំផ្លាញ សម្ភារៈ ទ្រព្យសម្បត្តិ​នៅក្នុង​រោងចក្រ​ ​

ខេត្ត​ស្វាយរៀង ៖ ការឃាត់ខ្លួន​ក្រុមអ្នកតវ៉ា​ជាង ៣០​នាក់​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​បាតុកម្ម​ជា​ថ្មី​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ សេង ដោយ​មាន​កម្មករ​ប្រមាណ ៩​ពាន់​នាក់ មកពី​៣​រោងចក្រ ក្នុងចំណោម​ជាង ១០​រោងចក្រ បាននាំគ្នា​ជួបជុំ​តវ៉ា ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​២០​ដុល្លារ លើ​ការកំណត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ឆ្នាំ​២០១៦​។​
​លោក កឹង ឃ​ន បានបញ្ជាក់​ថា ការឃាត់ខ្លួន​ក្រុមអ្នកតវ៉ា​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​ពួកគេ​បាន​ព្យាយាម​ប្រើ​ហិង្សា ដោយ​ដុំ​ថ្ម ដំបង ទៅ​គប់ វាយបំផ្លាញ​សម្ភារៈ និង​ទ្រព្យសម្បត្តិ​របស់​រោងចក្រ​។​
​សូម​ជំរាប​ថា តាំងពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥ កម្មករ​រាប់ម៉ឺន​នាក់​នៅ​ក្រុង​បាវិត បាន​នាំគ្នា​ធ្វើ​កូដកម្ម ទាមទារ​ដំឡើង​ប្រាក់ខែ​បន្ថែម លើស​ពី​ប្រាក់​ឈ្នួល​អប្បបរមា ១៤០​ដុល្លារ ដែល​កំណត់​ដោយ រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ឆ្នាំ​២០១៦​។ ក្រោយ​មាន​បាតុកម្ម​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស ៤​នាក់ ដែល​ជា​មុខសញ្ញា​គប់​រោងចក្រ​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ម្សិលមិញ​នេះ ស្រប​ពេល​សមាគម​រោងចក្រ​កាត់ ដេរ​កម្ពុជា (GMAC) អំពាវនាវ​ឱ្យ​ចាត់វិធានការ​ទៅលើ​កូដកម្ម​នេះ​។​
​បាតុកម្ម​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​នា​ព្រឹក​ថ្ងៃទី​២១ ខែ​ធ្នូ នេះ ដោយ​ក្រុម​កម្មករ បាន​លើកគ្នា​មក​តវ៉ា​ជា​ថ្មី​ក្នុង​បំណង​ឲ្យ​សមត្ថកិច្ច​ដោះលែង តំណាង​របស់​ពួកគេ​។ កម្លាំង​សមត្ថកិច្ច​ជាច្រើន បាន​ចុះ​ទៅ​ការពារ​សន្តិសុខ​នៅ​រោងចក្រ និង​មាន​ការបាញ់ទឹក ដើម្បី​បំបែក​កម្លាំង​អ្នក​តវ៉ា​ផងដែរ​៕

1424432_141624082874009_5199143449638572767_n 12391114_141624109540673_8239402267917419139_n 12391821_141624026207348_392503316417876769_n 12392063_141623999540684_2847345126704364206_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya