ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ចាប់​ប្អូនថ្លៃ​រំលោភ​មិនបាន​សម្រេច ​ត្រូវ​ជាប់​ខ្នោះ​

ចាប់​ប្អូនថ្លៃ​រំលោភ​មិនបាន​សម្រេច ​ត្រូវ​ជាប់​ខ្នោះ​

​កោះកុង ៖ ឃើញ​ប្អូនថ្លៃ​របស់ខ្លួន​សាច់​សខ្ចី ជាង​ប្រពន្ធ ហើយ​ព្យាយាម​ចាប់ រំលោភ​សេពសន្ថវៈ មិនបាន​សម្រេច តែ​បែរជា​ត្រូវ​ជាប់​ខ្នោះ​ទៅវិញ ដែល​ករណីនេះ​កើតឡើង នៅ​ម៉ោង ៨​យប់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ ព្រះអង្គ​កែវ ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង ។​

 

​ជនសង្ស័យ​ដែលជា​បងថ្លៃ​នេះ ត្រូវបាន​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​តាម​ដីការ នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ ហើយ​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ មានឈ្មោះ ឯម ចន្ថា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​។​

 
​បើតាម​សំដី​នារី​រងគ្រោះ ជ​.​ស​.​អ អាយុ​២៣​ឆ្នាំ មាន​ទី​នៅ ស្រុកស្រែ​អំបិល បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ បងស្រី​ខ្លួន​មិនបាន​នៅផ្ទះ​ទេ មិនដឹង​ជា​ទៅណា ពេលនោះ​ឃើញ​ជនសង្ស័យ​ជា​បងថ្លៃ មក​ជិត​ខ្លួន​ដូច​សព្វ ដង​ជា​លក្ខណៈ​ធម្មតា ស្រាប់តែ​បងថ្លៃ បាន​ចាប់​នាង​អោប​ថើ​ម​លូក​ច្របាច់​ចាប់​នាង​ផ្តួល​ទៅ​ក្តា ហើយ​ចាប់​សម្រាត​ខោរ​អាវ​នាង​ប្រុង​រំលោភ តែ​នាង​រើ​រហូត​រួចខ្លួន​និង​ស្រែក​ឲ្យ​អ្នកជិតខាង​ជួយ​។​

 
​នារី​រងគ្រោះ បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​នាង​បាន​រើខ្លួន​រួច​នោះ ជនសង្ស័យ​ក៏បាន​រត់គេចខ្លួន មិន​ហ៊ាន​ចូល​ផ្ទះ​ដែរ ក្រោយមក នាង​បានដាក់​បណ្តឹង​ទៅកាន់​សមត្ថកិច្ច លុះដល់​ថ្ងៃទី​១៩ នារី​រងគ្រោះ បានឃើញ​ជនសង្ស័យ រួច​ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។​

 
​ជនសង្ស័យ​បច្ចុប្បន្ន​ត្រូវបាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល រង់ចាំ​សមត្ថកិច្ច​ជំនាញ​កសាង សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកោះកុង ដើម្បី​ចាក់​ការ​តាម​នីតិវិធី​ច្បាប់ ៕ss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya