ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន បណ្តាល​យុវជន​ម្នាក់​រងរបួស​បែក​មុខ​មាត់​

ឡាន​បុក​ឡាន បណ្តាល​យុវជន​ម្នាក់​រងរបួស​បែក​មុខ​មាត់​

ភ្នំពេញ ៖ រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​នៅលើ​ស្ពាន​លី​យ៉ុង​ផាត់ បណ្តាល​ឲ្យ​យុវជន​ម្នាក់​រងរបួស​បែក​មុខ​មាត់ ចំណែក​រថយន្ត​ទាំង​ពីរ​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ​ទៅមុខ​លែងរួច​។ ហេតុការណ៍​នេះ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ឡើង​កាលពី ម៉ោងជាង​១១​យប់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅលើ​ស្ពាន​លី​យ៉ុង​ផាត់ ស្ថិតនៅក្នុង​ភូមិ​ព្រែក​តារ​ត្ន័ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា ។​
​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានឲ្យដឹងថា រថយន្ត​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ចរាចរ​ខាងលើ​មាន​រថយន្ត​ម៉ាក​តូយ៉ូតា CAMRY សេរី​ចាស់ ពណ៍​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 2E-7294 បើកបរ និង​រួម​ដំណើរ​ដោយ​យុវជន​២​នាក់ ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក TOYOTA SIENNA ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ កោះកុង 2A-8888 ជិះ​គ្នា​៥​នាក់ ជា​បុគ្គលិក​កន្លែង​បញ្ជរ​បង់ប្រាក់ ផ្លូវ​ឧកញ៉ា​លី​យុង​ផាត់ ។​
​ប្រភព​ពត៌មាន​ពី​បុរស​ម្នាក់​ជា​អ្នកបើករថយន្ត​ម៉ាក SIENNA បានអោយដឹងថា គាត់​បាន​បើកបរ​រថយន្ត​របស់​ក្រុមហ៊ុន​ដឹក​បុគ្គលិក​ចំនួន​៤​នាក់ ចេញពី​ធ្វើការ​ត្រឡប់​ទៅ​កន្លែង​ស្នាក់នៅ ដោយ​ធ្វើតំណើរ​តាម​បណ្តោយ​ផ្លូវ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​លើ​ស្ពាន​លី​យ៉ុង​ផាត់ ស្រាប់​មាន​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​តូយ៉ូតា CAMRY​ស៊េរី​ចាស់ បើកបរ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា បាន​រ៉េ​ចង្កូត​ពេល​ផ្លូវ​នៅ​លើ​ស្ពាន រួច​ក៏​ជ្រុល​បុក​រថយន្ត​គាត់​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្តរប​ស់​គាត់ បែក​ពោង​និង​ខូចខាត​ផ្នែក​ខាង​មុខ រីឯ​ខាង​រថយន្ត​CAMRY ក៏​ខូចខាត​ផ្នែក​ខាង​មុខ​ធ្ងន់ធ្ងរ បើក​ទៅ​មុខ​លែង​រួច​ដូចគ្នា ចំណែក​អ្នកបើករថយន្ត​បង្ក​បាន​រងរបួស​បែក​មុខ​បែក​មាត់ ។​
​ក្រោយពេល​កើត​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ចុះ​មក​ពិនិត្យ​នៅ​កន្លែងកើតហេតុ រួច​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរ​វាស់វែង ដើម្បី​ស្ទួច​រថយន្ត ទាំង​២​យក​ទៅ​រក្សារ​ទុក​នៅ ស្នងការដ្ឋាន​នគរបាល​ចរាចរ​ផ្លូវគោក​រាជធានី​រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ ៕

 

940885_451322115052884_2625939145354983277_n 1476166_451322081719554_4222430883906074104_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya