ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​ពន្ធនាគារ​ខេត្ត​កំពត ធុំក្លិន​មិន​ស្រួល​ ​

ប្រធាន​ពន្ធនាគារ​ខេត្ត​កំពត ធុំក្លិន​មិន​ស្រួល​ ​

កំពត​៖ បន្ទាប់ពី​រឿងរ៉ាវ​ពុករលួយ​នៅ ពន្ធនាគារ​ខេត្ត​រតនគិរី ឥឡូវ​នេះ​សេចក្តីរាយការណ៍​ពី​ខេត្ត​កំពត​បានឲ្យ​ដឹង​ដែរថា ប្រធាន​ពន្ធនាគារ​ខេត្ត​នេះ​មាន​រឿងរ៉ាវ​មិន​ប្រក្រតី​ជាច្រើន​ណាស់​ដែរ ។ ប្រភព​រាយការណ៍​ថា លោក​ប្រធាន​ពន្ធនាគារ ក្រៅពី​ប្រើ​អំណាច​ផ្តាច់មុខ​ម្នាក់ឯង ទុកឲ្យ​អនុប្រធាន​ដទៃ​ទៀត​អង្គុយបៀម​ប៊ិច​រាល់​ថ្ងៃ​នោះ ក្រុម​អ្នកទោស​ប្រមាណ​ជាង​៤០០​នាក់ ក៏​កំពុង​មាន​វិបត្តិ​ដោយសារតែ​តម្រូវការ​លុយ​កាក់​នៅ​ក្នុង​អង្គភាព​នេះ ខ្ពស់​ពេក ។
​ប្រភព​បានឲ្យដឹងថា បងប្អូន​អ្នកទោស​ដែល​ត្រូវ​ចូល​ទៅ​សួរសុខទុក្ខ​ទណ្ឌិត ត្រូវ​ចំណាយ​ប្រាក់​៣​ម៉ឺន​រៀល ទើប​អាច​ចូល​ទៅ​សួរសុខទុក្ខ​បាន ។ អ្នក​មាន​ចំណីអាហារ របស់របរ​ជាប់ដៃ ក៏​ត្រូវ​គិត​ផ្សេងទៀត ដែល​យ៉ាងហោចណាស់​ក៏​មួយ​ម៉ឺន​រៀល​ដែរ ។ អ្នក​ដែល​ទទួលទាន​អាហារ​ពី​ខាងក្រៅ​ត្រូវ​បង់​សេវា​ឲ្យ​សន្តិសុខ​១​ខែ​១០ ម៉ឺន​រៀល ។
​បញ្ហា​ជីវិត​រស់នៅ​ក្នុង​ពន្ធនាគារ​របស់​ទណ្ឌិត​ត្រូវ​គេ​ថា ខុសៗ​គ្នា ។ អ្នក​មាន​ប្រាក់​បង់លុយ​ជូន​លោក​ប្រធាន​ពន្ធនាគារ​មាន​កន្លែង​ដេក​នៅ​ស្រួលបួល  សមរម្យ ។ អ្នក​ដែល​គ្មាន​ប្រាក់ មុខ​ជា​ត្រូវ​ដេក​គរ​លើ​គ្នា​យ៉ាង​វេទនា​មិន​ខាន ។ លោក ប្រធាន​ពន្ធនាគារ​និយាយថា នេះ​ហើយ​គុក មិនមែន​ជា​សណ្ឋាគារ​ទេ​(​សម្រាប់​អ្នក​គ្មាន​ប្រាក់​) ។ ការហូបចុក​ទៅតាម​ឋានៈ​របស់​អ្នកទោស ។ ពោល​គឺ​អ្នក​មាន​លុយ មាន​ម្ហូប​បរិបូរណ៍​ដែល​យក​ពី​ខាងក្រៅ ចំណែក​អ្នក​គ្មាន​ប្រាក់ រក​តែ​បាយ​ចម្អែត​ក្រពះ​គ្មាន​ផង ។
​ពាក់ព័ន្ធ​នឹង​បញ្ហា​បាយទឹក​នេះ គេ​រាយការណ៍​ថា ប្រាក់​ឧបត្ថម្ភ​ប្រចាំថ្ងៃ​ត្រូវបាន​លោក​ប្រធាន​កាត់​យក​ទាំងអស់ ហេតុដូច្នេះ​ហើយ ទើបបានជា​អ្នកទោស​រក​អ្វី​ទទួលទាន​មិនបាន ។ ក្នុង​មួយ​ថ្ងៃ​អ្នកទោស​ម្នាក់​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រហែល​៣​ពាន់​រៀល  ប៉ុន្តែ​ប្រាក់ឧបត្ថម្ភ​នោះ​ត្រូវ​គេ​រាយការណ៍​ថា លោក​ប្រធាន​កាត់​យក​ទាំងអស់ ។ គិត​សាក​មើលទៅ ក្នុងចំណោម​អ្នកទោស​៤០០​នាក់ តើ​មួយថ្ងៃ​លោក​ប្រធាន​ត្រូវ​បាន​ប៉ុន្មាន​?
​មាន​រឿងរ៉ាវ​ជាច្រើន​ទៀត​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន ។ ទោះបីជា​គេ​អះអាងថា មានការ​រឹតបន្តឹង​យ៉ាងណាក៏ដោយ ប៉ុន្តែ​នៅក្នុង​ពន្ធនាគារ​នេះ ទណ្ឌិត​មួយចំនួន មាន​សភាព​ជា​មនុ​ស្សញៀ​ន​ថ្នាំ ។ វា​មិនមែន​ជា​កន្លែង​ដែល​កែប្រែ​មនុស្ស​នោះ​ទេ ប៉ុន្តែ​វា​ជា​កន្លែង​ពង្វក់ស្មារតី​មនុស្ស​ទៅ​វិញ ។ វា​ជា​រឿង​ធំ​មួយ​ដែល​បញ្ហា​គ្រឿងញៀន​គួរតែ​មាន​ការស៊ើបអង្កេត​ឲ្យបាន ច្បាស់លាស់ ។​
​រឿងរ៉ាវ​នៅ​ពន្ធនាគារ​ខេត្ត​កំពត​ក្រោម​អំណាច​គ្រប់គ្រង​របស់​លោក អែម បូ មាន​បញ្ហា​ជាច្រើន​ដែល​សុទ្ធសឹង​ជា​អំពើ​ពុករលួយ​ចាំបាច់​ឲ្យ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ ក៏​ដូច​ជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការស៊ើបអង្កេត​ឲ្យបាន ច្បាស់លាស់ ព្រោះថា បើ​គ្មាន​ភ្លើង ក៏​គ្មាន​ផ្សែង​ដែរ ។
​លោក អែម បូ ប្រធាន​ពន្ធនាគារ​ខេត្ត​កំពត​មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ ៕
1113

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya