ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » បុរស​២​នាក់​រងរបួស​ជា​ធ្ងន់​បន្ទាប់​ពី​ជិះ​ម៉ូតូ​បុក​គូថ​រថយន្ត​ខូច​ឈប់​ស្ងៀម​នៅលើ​ទ្រូងផ្លូវ​ ​

បុរស​២​នាក់​រងរបួស​ជា​ធ្ងន់​បន្ទាប់​ពី​ជិះ​ម៉ូតូ​បុក​គូថ​រថយន្ត​ខូច​ឈប់​ស្ងៀម​នៅលើ​ទ្រូងផ្លូវ​ ​

កណ្តាល​៖ បុរស​២​នាក់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាលម៉ែ​ត្រ​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់ពី​បុរស​ទាំង​២​នាក់​នេះ​ជិះ​ម៉ូតូឌុប​គ្នា​បោះពួយ​ទៅបុក​គូថ​រថយន្ត​ដឹក​ទំនិញ​ខូច​ឈប់​ស្ងៀម​នៅលើ​ផ្លូវជាតិ​លេខ​៦ កាលពី​វេលា​ម៉ោង​២១ និង​១៥​នាទី ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​កោះ​រការ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល ។​
​មន្ត្រី​នគរបាល​ចរាច​រណ៍​ស្រុក​មុខកំពូល​បានឲ្យដឹងថា បុរស​ទាំង​២​នាក់​ដែល​រងរបួស​ធ្ងន់​នោះ ទី​១-​ឈ្មោះ លាស់ សារី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​ជា​អ្នកបើកបរ​ម៉ូតូ​) ទី​២-​ឈ្មោះ លឹម រិទ្ធ​សាវាន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​ជា​អ្នករួមដំណើរ​) ។ ជនរងគ្រោះ​ទាំង​២​នាក់​នេះ​មាន​ទីលំនៅ​ក្នុង​ភូមិ​ជ្រោយ​មេត្រី​លើ ឃុំ​ឫស្សី​ជ្រោយ​ស្រុក​មុខកំពូល ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ធុន​សេ​១១០ ពណ៌​ទឹកប៊ិច គ្មាន​ស្លាក​លេខ ។ ចំណែក​ឯ​រថយន្ត​ម៉ាក​នី​សាន់ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2E-1859 ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ​បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពី​កើតហេតុ​បាន​រត់គេចខ្លួន​បាត់ ។​
​ប្រភព​ដដែល​បាន​បន្តថា នៅ​មុនពេល​កើតហេតុ​សាក្សី​បាន​ឃើញ​រថយន្ត​នី​សាន់​ផ្ទុកទំនិញ​ពេញ​លើ​រថយន្ត​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​បើក​ដល់​ចំណុច​កើតហេតុ​រថយន្ត​ខាងលើ​នេះ​បាន​ដាច់​កង់​ខាង​មុខ​មួយ​ចំហៀង ។ ដោយ​ទៅមុខ​លែង​រួច​អ្នកបើកបរ​បាន​ឈប់​រថយន្ត​នៅលើ​ទ្រូងផ្លូវ ដើម្បី​ជួសជុល​ស្របពេល​នោះ​ជនរងគ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ឌុប​គ្នា​បើក​ទៅ​ដល់​បុក​រថយន្ត​ចំ​ពីក្រោយ​ពេញ​មួយ​ទំហឹង បណ្តាលឲ្យ​រងរបួ​សយ៉ា​ង​ធ្ងន់ធ្ង​រទាំង​២​នាក់ ។​
​ក្រោយពី​មាន​ហេតុការណ៍​កើតឡើង​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ រីឯ​ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​ក្នុង​រាជធានី​ភ្នំពេញ ។ ដោយឡែក​រថយន្ត និង ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ជំនាញ​ចរាចរណ៍​ធ្វើការ​វាស់វែង​ដកហូត បញ្ជូន​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល ដើម្បី​ចាត់ការ​តាមច្បាប់ ៕

1559609_451222061729556_6189444602614576329_n 12369152_451222025062893_6943951618142343142_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya