ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» Breaking News, ព័ត៌មានជាតិ » ឈ្មោះ សាន ច​យ មេការ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា​ប្រមូល​ទិញ​ឈើ​ទាំង​ត្រូវ​ច្បាប់​និង​ខុសច្បាប់​ ​

ឈ្មោះ សាន ច​យ មេការ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា​ប្រមូល​ទិញ​ឈើ​ទាំង​ត្រូវ​ច្បាប់​និង​ខុសច្បាប់​ ​

ស្ទឹងត្រែង​៖ ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​សេ​សាន​បាន ឲ្យដឹង​ថា​ឈើ​ប្រណីត ក្នុងព្រៃ​ការពារ ព្រៃ​អភិរក្ស​របស់​សហគម​ន៍ ស្ទើរតែ​វិនាស​ហិន ហោច​អស់​ទៅហើយ ដោយសារ​ស្នាដៃ​ឧកញ៉ា  លឹម ប៊ុណ្ណា ហៅ​ខ្នា​ដ៏​មាន​ឥទ្ធិពល និង​មាន​ខ្នងបង្អែក ចាំ​ការពារ គ្រប់ពេលវេលា ។​សូម្បី​តែ​ដើម​ច្បោះ ជ័រ​របស់​ជនជាតិដើម​ភាគតិច​ក៏​ប្រឈម​នឹង​ការ​កាប់រំលំ​ដឹកជញ្ជូន​ធ្វើ អាជីវកម្ម​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ដែរ​ដែល​ជា​ហេតុ​ធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ជ​ន​ជាតិ​ដើម​ភាគតិច​។ ឈើ​ដែល​មេការ​ឈ្មោះ សាន ច​យ និង​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា​ប្រមូល​ទិញ​បាន​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​តាម​ផ្លូវជាតិ​លេខ​៧៨​អា ឆ្លងកាត់​ចំណុច​អូរ​ពងមាន់ ខេត្ត​ស្ទឹងត្រែង ឆ្ពោះទៅ​ខេត្ត​ក្រចេះ​និង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​យកទៅ​លក់​ឲ្យ​ឈ្មួញ​យួន​។​ប្រការ​នេះ​ហើយ​ដែល​ធ្វើឲ្យ​ឈើប្រណីត ក្នុងព្រៃ​ការពារ​ព្រៃ​ដែន​ជម្រក​សត្វ ព្រៃ​សហគមន៍ និង​ឧទ្យាន​ជាតិ​វីរ​ជ័យ​កំពុង​ប្រឈម​នឹង​មហន្តរាយ​ព្រោះ​មេ​ឈ្មួញ លឹម ប៊ុណ្ណា​និង​បក្ខពួក​កំពុង​ឃុបឃិត​គ្នា​បំផ្លាញ​តាម​អំពើ​ចិត្ត​។​
បច្ចុប្បន្ននេះ ឈ្មោះ សាន ច​យ ដែល​ជា​មេការ​ឧកញ៉ា លឹម ប៊ុណ្ណា​ហៅ​ខ្នា នៅតែ​បន្ត​ប្រមូល​ទិញ​ឈើ​ប្រណីត​ស្តុក​ទុក​ក្នុង​ខេត្ត​ស្ទឹងត្រែង​ដើម្បី ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​។ ប្រភព​បានឲ្យដឹង​ទៀត​ថា​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា​ជា​អ្នក​ប្រមូល​ទិញ​ឈើ​ធំ​ជាងគេ​នៅក្នុង​ខេត្ត​ស្ទឹងត្រែង ដោយ​មាន​មេការ​ឈ្មោះ​សាន ច​យ ចាំ​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ដែល​ចូល​ព្រៃ​កាប់​ឈើ​ខុសច្បាប់​។​សមត្ថកិច្ច ពាក់ព័ន្ធ​ដូចជា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន​និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជា​ដើម មិន​ហ៊ាន​ប៉ះពាល់​ឧកញ៉ា​លឹម ប៊ុណ្ណា ហៅ​ខ្នា ព្រោះ​ដឹង​ថា​ឧកញ៉ា​ម្នាក់នេះ​មាន​ខ្នងបង្អែក​រឹងមាំ​ដូច​ភ្នំ​។​
​ប្រភព​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ឃ្លាំ​មើល​បទល្មើស​បំផ្លាញ​ព្រៃឈើ ក្នុង​ខេត្ត​ស្ទឹងត្រែង​បានឲ្យដឹង​ថា​ឈើ​ប្រណីត​ក្នុងព្រៃ​ការពារ​និង​ព្រៃ អភិរក្ស​នៅ​ស្រុក​សេ​សាន កំពុង​ប្រឈម​នឹង​សេចក្តី​វិនាស​ដោយសារ​ស្នាដៃ​ឧកញ៉ា លឹម ប៊ុណ្ណា​ហៅ​ខ្នា និង​មេការ​ឈ្មោះ សាន ច​យ ចៀស​មិន​ផុត​ឡើយ​។ ឈ្មោះ សាន ច​យ​ពេល​ខ្លះ​ចូល​ទៅ​ទិញ​ឈើ​តាម​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្តរតនគិរី​ហើយ ដឹកជញ្ជូន​ចូលមក​ខេត្ត​ស្ទឹងត្រែង​តាម​រថយន្ត​ធំៗ​ធ្វើឲ្យ​បាក់ស្ពា​ននិង ខូច​ផ្លូវ​ជា​បន្តបន្ទាប់​ហើយ​ពុំ​មាន​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ហ៊ាន ចាត់វិធានការ​តាម​ច្បាប់​ទេ​។​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​តាម ដងផ្លូវ​ចាំតែ​ទទួល​ផលប្រយោជន៍​បន្តិច​បន្តួច​ពី​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា​ប៉ុណ្ណោះ​ព្រោះ​បើ​ហ៊ាន​បង្ក្រាប​រថយន្ត​ដឹក​ឈើ​របស់​មេ​ឈ្មួញ រូប​នេះ​ប្រាកដជា​បាត់បង់​តួនាទី​ឬ​របូត​ស័ក្តិ​ពី​លើ​ស្មា​ជា​មិនខានឡើយ​៕

11836741_1622435108004736_2414095505271056508_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya