ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មិនដឹង​ជា​មានទុក្ខ​អ្វី យក​ក្រមា​ពណ៌​ក្រហម សំរេចចិត្ត​ចងក​សម្លាប់ខ្លួន ​

មិនដឹង​ជា​មានទុក្ខ​អ្វី យក​ក្រមា​ពណ៌​ក្រហម សំរេចចិត្ត​ចងក​សម្លាប់ខ្លួន ​

ខេត្ត​កណ្តាល ៖ បុរស​វ័យ​ចំណាស់​ម្នាក់ មិនដឹង​ជា​មានទុក្ខ​អ្វី បាន​យក​ក្រមា ពណ៌​ក្រហម ចងក​សម្លាប់ខ្លួន យ៉ាង​អាណោចអាធ័ម ត្រូវ​ប្រពន្ធ​ប្រទះឃើញ កាលពី​វេលា​ម៉ោង ០៥​និង​១៥ នាទី ទៀបភ្លឺ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅក្នុង​ផ្ទះបាយ​របស់​ជ​ន​រងគ្រោះ ក្នុងភូមិ​ថ្កុល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល ។
ជនរងគ្រោះ ឈ្មោះ ចេក ប្រាំង ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ រស់នៅ​ភូមិ​ថ្កុល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល មុខរបរ​កសិករ​។ មុនពេល​កើតហេតុ វេលា​ម៉ោង ០៥​និង​០០ នាទី ទៀប​ភ្លឺ ជនរងគ្រោះ​បាន​ភ្ញាក់​ពី​ដេក ហើយ​បាន​អង្គុយ​ហូប​តែ នៅក្នុង​ផ្ទះ​របស់​ខ្លួន ជាមួយ​ឈ្មោ ថៃ គុណ ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ ដែល​មានផ្ទះ​នៅ​ជិតគ្នា បាន​ប្រហែល ១៥​នាទី ឈ្មោះ​គុណ​ក៏​ត្រឡប់​ទៅវិញ​។
​ពេលនោះ​ជនរងគ្រោះ បាន​ដើរចូល​ទៅក្នុង​ផ្ទះ ហើយ​បាន​យក ក្រមា​មួយ​ពណ៌​ក្រហម ចង​ជាប់​ធ្នឹម​រោង​បាយ យក​កៅអី​ឈើ ដាក់​ឡើង​ជាន់​ចងក សម្លាប់ខ្លួន​តែ​ម្តង​។ បន្តិច​ក្រោយមក​ឈ្មោះ អ៊ីង សុខ ត្រូវជា​ប្រពន្ធ​ជនរងគ្រោះ បាន​ដើរ​ចូល​ក្នុង​រោង​បាយ ឃើញ​ប្តី​ចងក ក៏​ស្រែកហៅ​អ្នកជិតខាង អោយជួយ តែ​ជា​អ​កុស ជនរងគ្រោះ​បាន​ស្លាប់ បាត់ទៅហើយ​។ មន្ត្រី​ជំនាញ​នគរបាល​ស្រុក និង​ប៉ុស្តិ៍ បាន​ពិនិត្យ​សាកសព និង​បាន​បញ្ជាក់ថា ជនរងគ្រោះ ពិតជា​ស្លាប់​ដោយសារ ចងក សម្លាប់ខ្លួន ពិតប្រាកដ​មែន​៕
W@t-21127 W@t-21128

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya