ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » កម្មករ​រោងចក្រ ខេ​វី ១៨០​នាក់ ទាមទារ​បើក​ប្រាក់ខែ ​

កម្មករ​រោងចក្រ ខេ​វី ១៨០​នាក់ ទាមទារ​បើក​ប្រាក់ខែ ​

កំពង់ស្ពឺ​៖ កម្មករ​រោងចក្រ ខេ​វី ចំនួន​១៨០​នាក់ ក្នុងចំណោម​កម្មករ ចំនួន​៤១០​នាក់ បាន​ធ្វើ​ការប្រមូលផ្តុំ​គ្នា ដើម្បី ទាមទារ​ថៅកែ រោងចក្រ​ឲ្យ​បើក​ប្រាក់ខែ ហើយ​ការទាមទារ បាន​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ ភូមិ​បុស្ស​តា ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។​
ការទាមទារ​របស់​ក​ម្មករ ប្រមាណ​១៨០​នាក់​នេះ ត្រូវបាន​ដឹកនាំ​ដោយ លោក ហុង ណាំ​ហេន ប្រធាន​សហព័ន្ធ សហជីព​សម្លេង កម្មករ​កម្ពុជា ដើម្បី​ស្វែងរក​ដំណោះស្រាយ ជាមួយ​ថៅកែ រោងចក្រ ឲ្យចេញ​មុខមក ដោះស្រាយ​ជាមួយ​កម្មករ​។ កម្មករ​ចំនួន​១៨០​នាក់​នេះ ចាប់​តាំង​ថ្ងៃទី​៤ ខែ​ធ្នូ រហូតមកទល់​ពេលនេះ ថៅកែ​រោងចក្រ នៅ​មិនទាន់​បាន បើក​ប្រាក់ខែ​ឲ្យ​នោះទេ បន្ទាប់​ពី​ធ្វើការ​ទាមទារ នៅ​មុខ​រោងចក្រ ក្រុមកម្មករ ទាំងនោះ និង​នាំគ្នា​ទៅ​ដាក់​ពាក្យបណ្តឹង នៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​ធ្នូ នេះ​ផង​ដែរ​៕

CH-01053

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya