ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » លោក ឱម យ៉ិនទៀង ថា ម្ចាស់ឡានMercedes ពាក់ស្លាកលេខភ្នំពេញ-2M9199 ដែលគំរាមបាញ់អ្នកកាសែត ឈ្មោះ កែវ រតនា

លោក ឱម យ៉ិនទៀង ថា ម្ចាស់ឡានMercedes ពាក់ស្លាកលេខភ្នំពេញ-2M9199 ដែលគំរាមបាញ់អ្នកកាសែត ឈ្មោះ កែវ រតនា

​ភ្នំពេញ​៖ ប្រមាណ​តែ​ជាង​១​ម៉ោង​ប៉ុណ្ណោះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​លាតត្រដាង​ការពិត ជុំវិញ​ករណី ម្ចាស់​រថយន្ត​Mercedes ដក​កាំភ្លើង​ភ្ជង់​គំរាម​បាញ់​អ្នកកាសែត​ក្នុង​ស្រុក​ម្នាក់ ។​
​ថ្លែង​តាម​សារ​អេឡិចត្រូនិច នៅ​ម៉ោង​៩​និង​៥៤​នាទី​ព្រឹក ថ្ងៃទី​២១​ធ្នូ ឆ្នាំ​២០១៥​នេះ លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​សរសេរ​សារ​ជា​សាធារណ​:​ថា លទ្ធផល​បាន​រកឃើញថា គឺ​ម្ចាស់​ឡាន Mercedes ឆ្នាំ​២០០០ នេះ ឈ្មោះ កែវ រតនា Keo Ratana ស្នាក់​នៅផ្ទះ​លេខ​២៦៣ ផ្លូវវេង​ស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​បើ​តាម​លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ” យើង​មិនដឹង​ថា​ម្ចាស់​នេះ​លក់​ឱ្យ​អ្នកផ្សេង​ឬ​អត់​នោះ​ទេ ទាល់តែ​ចាត់​កម្លាំង​ទៅ​ឃ្លាំមើល​នៅផ្ទះ​នោះ​ទើប​បាន​ដឹង​។ អ្នកយក​ព័ត៌មាន​កាសែត​ក្នុង​ស្រុក​ម្នាក់ បាន​ថ្លែង​ប្រាប់ តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​២១​ធ្នូ ក្នុង​លក្ខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា មុនពេល​កើតហេតុ​លោក​និង​ក្រុមគ្រួសារ​ដែល​មាន​គ្នា​៦​នាក់ នៅក្នុង​រថយន្ត រេ​ហ្វ ទើបតែ​ត្រលប់​មក​ពី​បុណ្យសព​សាច់ញាតិ​នៅ​កំពង់ចាម លុះ​មកដល់​មុខ​សាលាក្រុង​ភ្នំពេញ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ពេលនោះ ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង គេច​រថយន្តក្រុង ហើយ​ក៏​ចូល​ចំណែក​ខាង​រថយន្ត​រេ​ហ្វ រំពេច​នោះ​រថយន្ត​រេ​ហ្វ របស់​កាសែត ក៏​បាន​គេច​រួច​ក៏​ជ្រុល​ចង្កូត​ចូល​ចំណែក​ផ្លូវ របស់​រថយន្ត មែក​សឺ​ដេស គាំ​ជួន​រថយន្ត​មែក​សឺ​ដេស​បាន​បើក​មកដល់ ពេល​នោះ​ភាគី​រថយន្ត​មែក​សឺ​ដេស ក៏​បាន​ចុច​កញ្ចក់​រថយន្ត​ជេរ​និង​ស្តីឱ្យ​ភាគី​រថយន្ត​រេ​ហ្វ ដែល​ជា​អ្នកកាសែត ប៉ុន្តែ​ខាង​រថយន្ត​រេ​ហ្វ​ក៍​បាន​ឆ្លើយឆ្លងត​បវិញ ទើប​ធ្វើឱ្យ​ភាគី​រថយន្ត​មែក​សឺ​ដេស ដែល​មាន​វ័យ​ប្រមាណ​ជិត​៤០​ឆ្នាំ បាន​ដក​កាំភ្លើង​ភ្ជង់​ភាគី​រថយន្ត​រេ​ហ្វ​និង​គំរាម​រក​បាញ់​សម្លាប់ តែ​ភាគី​រថយន្ត​រេ​ហ្វ មិន​បាន​តបត​ទៀត​ទេ បន្តិច​ក្រោយមក​ភាគី​ទាំង​ពីរ​ក៍បាន​បើករថយន្ត​ចាកចេញ​ទៅ​វិញ​រៀងៗ​ខ្លួន ។​
​ហេតុការណ៍​នេះ​បាន​ភ្ញាក់ផ្អើល​កាលពី​វេលា ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃ​២០​ធ្នូ ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ​មុនី​វង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ មុខ​សាលាក្រុង​ភ្នំពេញ ៕

21-12-201565681

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya