ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ផ្អើល​អស់​មួយ​ខណ្ឌ​ពោធិ៍​សែន​ជ័យ យុវជន​២​នាក់​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​ ​

ផ្អើល​អស់​មួយ​ខណ្ឌ​ពោធិ៍​សែន​ជ័យ យុវជន​២​នាក់​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​ ​

ភ្នំពេញ​៖ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​នាំគ្នា​ដេញ​ចាប់​ជន​យុវជន​២​នាក់​ដោយ​សង្ស័យ​ជា​មុខសញ្ញា​ប្លន់​ធ្វើអោយ​ផ្អើល​ពេញ​មួយ​ខណ្ឌ​ដោយសារតែ​ពួកគេ​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​ខ​ណះ​សមត្ថកិច្ច​ឃាត់​បែរជា​ពួកគេ​ព្យាយាម​ជិះ​រត់​។
​ហេតុការណ៍​នេះ​បង្ក​អោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ ២០១៥ នៅ​ចំណុច​រង្វង់​មូល​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
​តាម​សំដី​ពី​កម្លាំង​សមត្ថកិច្ច​បាន​អោយដឹង​ថា នៅ​មុនពេល​កើតហេតុ​រួប​គាត់​មាន​គ្នា​២​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ល្បាត​តាម​ដងផ្លូវ ស្រាប់តែ​ឃើញ​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង មួយគ្រឿង​ម៉ាក​ស៊ូ​យ​សា​គីនិច និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រឹ​ម សេរី​ឆ្នាំ​២០១៥ ពណ៍​ខ្មៅ គ្មាន​ស្លាក​លេខ ដោយ​ឃើញ​ដូច​នោះ​មាន​ការសង្ស័យ​ក៏​បាន​ហៅ​អោយ​ឈប់​ធ្វើការ​ឆែកឆេ តែ​ត​បែ​ជា​ពួកគេ​បាន​ជិះ​ម៉ូតូ​រត់គេច​ទៅវិញ​។
​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ភ្លាម​នោះ​រួប​គាត់​បាន​ជិះ​ម៉ូតូ​ដេញ​តាំង​ចំណុច​រង្វង់​មូល​ចោម​ចៅ​រហូតមកដល់​មុខ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ជន​សង្ស័យ​ក៏​បាន​ធាក់​ម៉ូតូ​សមត្ថកិច្ច​បណ្តាល​អោយ​ស​ម​ត្ថ​កិច្ច​ម្នាក់​ធ្លាក់​ពីលើ​ម៉ូតូ ។ បន្ទប់​មក​ពួកគេ​ក៏​បាន​ជិះ​ម៉ូតូ​បំបែក​ផ្លូវ​គ្នា ដោយ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រឹ​មបាន​ឆ្ពោះ​ទៅ​ផ្សារសិន​ជូ​រី​ទើប​កម្លាំង​សមត្ថកិច្ច​បាន​ទាក់ទង​តាមរយះ​វិទ្យុទាក់ទង​ចាំ​ស្ទាក់ ខ​ណះ​ជិះ​ទៅ​ដល់​មុខ​ផ្សារ​សិន​ជូ​រី ពួកគេ​ក៏​ត្រលប់​ក្រោយ​វិញ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ទៅ​រង្វង់​ចោមចៅ​វិញ​។
​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ដោយ​មាន​ការបញ្ជា​ផ្ទាល់​ពី​លោក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ អោយ​បន្ថែម​កម្លាំង​ដើម្បី​តាម​ចាប់​ជនសង្ស័យ​ខាងលើ​យក​មក​សួ​នាំអោយ​ខាន​តែ​បាន លុះ​បាន​មួយសន្ទុះ​ក្រោយមក​ទើប​ប្រទះ​ឃើញ​ជនសង្ស័យ​នៅ​ច្រកចូល​សាលា​សុវណ្ណ​ភូមិ​ទើប​ឃាត់​បាន​ទាំង​២​នាក់​តែ​ម្តង​។
​ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​រងចាំ​ធ្វើការ​សាកសួរ​បន្ត​៕
1280867_451206598397769_6754080280465366461_n 12391173_451206668397762_3344211290710162006_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya