ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ឧកញ៉‌ា សឹង្ហ​សំអុល កំពុង​តែ​ដឹក​ជញ្ជូន​ឈើ​ចេញ‌​ពី​ដី​ព្រៃ ក្នុង​ទឹកដី​ស្រុក​កោះ​ញែក​ ​

ឧកញ៉‌ា សឹង្ហ​សំអុល កំពុង​តែ​ដឹក​ជញ្ជូន​ឈើ​ចេញ‌​ពី​ដី​ព្រៃ ក្នុង​ទឹកដី​ស្រុក​កោះ​ញែក​ ​

ខេត្ត​មណ្ឌល​គី​រី ៖ ឧកញ៉‌ា​សឹង្ហ​សំអុល​កំពុងតែ​ដឹកជញ្ជូន​ឈើ ចេញ‌ពី​ដីព្រៃ​ស្ថិតនៅក្នុង​តំបន់​អភិរក្ស​ភ្នំព្រិច របស់​រដ្ឋ​យក​មក ស្តុប​ទុក​ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន សេចក្តីរាយការណ៍​ពី​ខេត្ត មណ្ឌល‌គិរ‌ី​បាន‌​អោយដឹងថាៈ​ជា​រឿងរាល់ ថ្ង‌ៃ​គេ​បាន​ឃើញ​មនុស្ស​ជ​ស​ច្រើន​ជាមួយ រណា​យន្ត​(​ត្រង‌់​តា​នឺរ​)​សំឡេង‌​កង​រំពង‌ ដែល‌​ពួកគ‌េ​បាន‌នឹង​កំពុងធ្វើសកម្ម​ភាព កាប់​និង​អារឈើ​ក្នុង​ដីព្រៃ​អភិរក្ស​របស់ រដ្ឋ​រាប់​ម៊ឺន​ហិកតា​នៅ​ក្នុង​ទឹក​ដីស្រុ​ក កោះ​ញែក‌​។​ហើយ​ពួកគេ​ដឹកជញ្ជូន ឈើ​ទាំង​នោះ​ដោយ​គោយន្ត​កន្រៃ​នឹង​រថយន្ត កែច្នៃ​រថយន្ត​បង្កុង ‌​រាប‌់ពាន‌់​គ្រឿង‌យកម​កស្តុក​ទុក នៅ​ក្រុមហ៊ុន​របស់​ខ្លួន ក្នុង​ទឹកដី​កោះ​ញែក​នឹង​ស្រុក​កែវ​សីមា ខេត្ត‌ម​ណ្ឌ​ល‌​គិរ‌ី​។​ហើយ​ពួកគេ​យក​រថយន្ត ខ្នាត​យក្ស​ភ្លៅ​៥​យកទៅលក់​នៅ​ប្រទេស វៀត​ណាម‌​តាម​ច្រករបៀង​ជាច្រើន​និង ច្រក​អន្តរជាតិ​ដូង​៧​ដើម​ហៅ​ច្រក​ដា​ក្នុង ទឹកដ‌ី​ស្រុក‌​មេមត‌់​ខេត្ត‌​ត្បូង‌ឃ្ម‌ុំ​។ សូមបញ្ជាក់​ថា ឈើ​ទាំង​នោះ គឺជា​ឈើប្រណិត​ប្រភេទ​សុ​ក្រំ​និង​ប្រភេទ ឈើ​ធ្នង់​ដែល​មាន​មុខកាត់​៦០​សង់​ទី​ម៊ែត្រ និ​បណ្តោយ​៥​ទៅ​៦​ម៊ែត្រ​។ ការ​ជំនួញ​ឈើប្រណិត​ខុសច្បាប់ របស‌់​ឧកញ៉‌ា​សឹង្ហ‌‌‌​សំអុល នេះ​ជា​យូរ​ឆ្នាំ​មក ហើយ‌​ពុំ​ដែល​មាន​ឃើញ​ជំនាញ​ពាក់​ពន្ធ័ ធ្វ‌ើការ​បង្ក្រា​បបាន​ម្តងណា​នៅឡើយ​ទេ​។ រឿង‌រ៉‌ាវ​ទាំងនេះ​ត្រូវបាន​ប្រភព​បញ្ជាក់ថា មាន‌​ការពាក់ពន្ធ័​ជាមួយ​អា​ជ្ញាធរ​ដែនដី គ្រប‌់​ជាន់ថ្នាក‌់​និង​ជំនាញ​ពាក់ព​ន្ធ័​គ្រប់ ជាន‌់​ថ្នាក‌់​ផង​ដែរ​ទើប​ធ្វើ​អោយឧកញ៉ា ដ៏​មាន​អំណាច​និង​លុយកាក់​ដ៏​មហាសាល រូប‌​ន‌េះ​ប្រព្រិត​បាន​យ៉ាង​រលូន​បែបនេះ​។ សារព័ត៌មាន​យើង​រហូតមក​ទល់​ពេល នេះ​នៅ​មិនទាន់​បាន​សុំ​ការបំភ្លឺ​បាន​ទេ​៕ នាយ​ក្អែកខ្មៅ​
10529653_155557164807753_1041197129_n 12388212_155556348141168_1455300962_n 12398902_155560991474037_535034910_n 12398983_155558471474289_1739435117_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya