ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» Breaking News, ព័ត៌មានជាតិ » ម្ចាស់​ល្បែង​ហ្គេម​បាញ់​ត្រី​ជាច្រើន​កន្លែង នៅ​ខេត្ត​ព្រះសីហនុ អះអាងថា មិន​ខ្វល់​ការបង្ក្រាប ព្រោះ​បង់លុយ​ឱ្យ​សមត្ថកិច្ច

ម្ចាស់​ល្បែង​ហ្គេម​បាញ់​ត្រី​ជាច្រើន​កន្លែង នៅ​ខេត្ត​ព្រះសីហនុ អះអាងថា មិន​ខ្វល់​ការបង្ក្រាប ព្រោះ​បង់លុយ​ឱ្យ​សមត្ថកិច្ច

ព្រះសីហនុ​៖ ក្រោយ​ពី​រដ្ឋាភិបាល​ពិសេស​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់បទបញ្ជា ឱ្យ​សមត្ថកិច្ច​ទូទាំង​ប្រទេស​ពិនិត្យ​និង​បង្ក្រាប​បទល្មើស​កាលពីពេល​ថ្មីៗ សមត្ថកិច្ច​គ្រប់​ផ្នែក​ក៏បាន​បើក​ប្រតិបត្តិការ​ជា​បន្តរ​បន្ទាប់ ក្នុងនោះ​សម្តេច​បាន​រំលេច​ថា បទល្មើស​សុទ្ធសឹង កើតឡើង​ពី​គ្រឿងញៀន​និង​ល្បែងស៊ីសង ប៉ុន្តែ​ខ្លឹមសារ​នេះ ត្រូវ​មន្ត្រី​ខ្លះ​បាន​អនុវត្តន៍​យ៉ាង​យកចិត្តទុកដាក់ រីឯ​មន្ត្រី​ខ្លះ​វិញ​ហាក់​មិនសូវ​ជា​ចាប់អារម្មណ៍ ។ មិន​ចាប់​អារម្មណ៍ ក៏​ព្រោះ​តែ​មន្ត្រី​ទាំងនោះ​មិន​បាន​អនុវត្តន៍​តាម​បទបញ្ជា​នាយករដ្ឋមន្ត្រី ពោល​ល្បែង​នៅតែ គ្រឿងញៀន​នៅ​តែ​មាន ។​
​ប្រជាពលរដ្ឋ​បាន​ប្រាប់ថា ល្បែង​game​បាញ់​ត្រី​ដែល​បង្កប់​ក្នុង​ហាង​កា​រ៉ា​អូ​ខេ (​ដំរី​ស​)​មួយ​កន្លែង​នៅ​ក្រោយ​មន្ទី​ពេទ្យ​បង្អែក​ចំការចេក ខេត្ត​ព្រះសីហនុ​ស្ថិតក្នុង​ក្រុម​៨ ភូមិ​៤ សង្កាត់​៤ ខេត្ត​ព្រះសីហនុ ពេលនេះ​កំពុង​ដំណើរ​យ៉ាង​រលូន ហើយ​ម្ចាស់​ទីតាំង​អះអាងថា មិន​ខ្វល់​ពី​ការបង្ក្រាប​ពីព្រោះ​គាត់​បាន​ចរចា​បង់លុយ​ប្រចាំ​ខែ​ឱ្យ​សមត្ថកិច្ច​អស់ហើយ​។​
​ប្រជាពលរដ្ឋ​បាន​ប្រាប់ទៀតថា ទីតាំង​នេះ​បាន​បើក​លេង​ជា​ប្រចាំ​ថ្ងៃ ដោយ​មាន​មនុស្ស​ចូល​លេង​យ៉ាង​ច្រើន​មិន​ថា​មនុស្ស​ប្រុស​ស្រី​នោះ​ទេ ជួនកាល​មាន​ទាំង​ក្មេងៗ​សិស្សសាលា​ទៀតផង ។​
ល្បែង​ហ្គេម​ត្រី​នេះ បើក​មក​ជា​យូ​ឆ្នាំ​មកហើយ​នៅក្នុង​មូលដ្ឋាន​សង្កាត់​លេខ​៤ ដោយ​គ្មាន​អាជ្ញាធរ​ថ្នាក់​ខេត្ត​រឺ​សម្ថកិច្ច​ក្នុង​មូលដ្ឋា​នណា​មក​ក្បែរ​ទេ​ពោល​មិនដែល​ឃើញ​មាន​ការចុះ​មក​ទប់ស្កាត់​ឬ​បង្ក្រាប​សោះឡើយ ហើយ​ក្នុង​មួយថ្ងៃៗ​គេ​ឃើញ​មាន​មនុស្ស​ចូល​មក​លេង​មិន​ក្រោម​ពី​៧០​នាក់​ទៅ​៨០​នាក់​នោះ​ទេ ។ ទីតាំង​នេះ​មិន​ត្រឹម​តែ​បើក​លេង​ល្បែង​(​ហ្គេម​បាញ់​ត្រី​)​នោះទេ​. ថែម​ទាំង​បើក​កន្លែង​ទទួល​បញ្ចាំ​ទ្រព្យសម្បត្តិ​គ្រប់​ប្រភេទ​ទៀត ផង ពោល​គេ​សង្ស័យ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ជនល្មើស​ទៀតផង ។ ប្រជាពលរដ្ឋ​បាន​បង្ហើប​ប្រាប់ថា ទីតាំង​ហាង (​ដំរី​.​ស​)​នេះ​មាន​ទូ​ហ្គេម​នៅ​ខាងក្នុង មិន​ក្រោម​ពី​៦​ទូទៅ​៧​ទូ នោះទេ កន្លងមក​មាន​អ្នកខ្លះ​លេង​ចាញ់​ដល់​ការ​ដាក់​បញ្ជាំ​ម៉ូតូ និង​រថយន្ត​ព្រមទាំង​ទ្រព្យ សម្បិត្ត​ផ្សេងៗ ទៀតផង ៕
​តាម​ប្រភព​ឲ្យដឹងទៀតថា ទីតាំង​ហ្គេម​បាញ់​ត្រី​ធំៗ​ជាច្រើន​កន្លែង​និង​មានកា​ចាក់​ភ្នាល់​បាល់​តាម​(​អុីន​ធឺ​ណេត​)​ទៀត​នោះ​គឺ​មាន​បើក​នៅតាម​បណ្តា​សង្កាត់​មួយ​ចំនួន​ផ្សេង​ទៀត​នៅក្នុង​ខេត្ត​ព្រះសីហនុ ដូចជា :១/​នៅ​ទីតាំង​ផ្លូវកា​រ៉​អូ​ខេ ក្រោយ​មន្ទី​ពេទ្យ​ចំការ​ចេក​គឺ​នៅ​ទីតាំង​ចាស់​(​ហាង​ដំរី​ស​)​ស្ថិតក្នុង​ក្រុម​៨​ភូមិ​៤​សង្កាត់​៤​ក្រុងព្រៈសីហនុ ។ ២/ ទីតាំង​(​ហ្គេម​បាញ់​ត្រី​)​នៅក្រោយ​សាលា​សុវណ្ណ​ភូមិ ស្ថិតក្នុង​ក្រុម​១៧ ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ។ ៣/​ទីតាំង​ចាក់​ភ្នាល់​បាល់​តាម​internet និង​ហ្គេម​បាញ់​ត្រី​នៅក្នុង​(​មហា​ស្រព​ចាស់​)​ស្ថិតក្នុង​ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ។ ៤/​ទីតាំង​ហ្គេម​បាញ់​ត្រី​នៅ​កែង​ស្តុប​កា​រ៉ាអូ​ខេ​៣៣៣​នៅជាប់​នឹង​ខ្លឹប​ឌី​ស្កូ​(​ស្កា​យ​ឡាយ​) ស្ថិតក្នុង​ក្រុម​៨ ភូមិ​៤​សង្កាត់​៤ ក្រុងព្រះសីហនុ ។ ៥/​ទី​តាំងផ្នាល់​បាល់​ធំ​នៅក្រោ​យការ៉ាស់​សាំង​(​តូ​តាល់​) នៅផ្ទះ​ឈ្មោះ​.​ហង់​មី​.​ដែល​ស្ថិត​ក្នុង​ក្រុម​១​សង្កាត់​២​ក្រុងព្រះសីហនុ​. (​ដោយ​ទីតាំង​នេះ​កន្លង​មក​សម្ថ​កិច្ច​ធ្លាប់​បង្ក្រាប​ម្តងមកហើយ​.​តែ​ឥឡូវ​បើក​ធំ​ជាង​មុន​ដោយ​បង្កប់​ក្រោម​ស្លាក​យីហោរ លក់​កាហ្វេរ ។​៦/ នៅ​ទីតាំង​ហ្គេម​បាញ់​ត្រី​(​ឧតុនិយម​ន៍​)​ស្ថិតក្នុង​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ ។​
​ប្រជាពលរដ្ឋ​ទាំងនោះ​នាំ​គ្នា​មាន​ការងឿងឆ្ងល់​ដោយ​គិត​ថា​.​កន្លែង​បើក​ល្បែង​ហ្គេម​បាញ់​ត្រី​ទាំងនេះ​.​ប្រហែល​ជា​សមត្ថកិច្ច​ជំនាញ​នៅក្នុង​ខេត្ត​ព្រះសីហនុ​(​ត្រូវ​ថ្នាំ​សណ្តំ )​របស់​ម្ចាស់​បើក​ល្បែង​ហ្គេម​បាញ់​ត្រី​ទាំងនេះហើយ ។​
​ប៉ុន្តែ​គេ​ជេឿជាក់ថា ស្នងការ​ខេត្ត លោក​ឧត្តមសេនីយ៍ទោ ជូន ណារិន នឹង​ចាត់​រេ​ឿ​ង​នេះ ខណ​:​មន្ត្រីក្រោមឱវាទ​ទំនង​លាក់បាំង​។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នង​មូលដ្ឋាន​ជាប់​ទីតាំង​បើក​ល្បែង​ទាំ​អស់នេះ​សូម​សំណូមពរ​.​ទៅ​លោក​អភិបាលខេត្ត​ព្រះសីហនុ​ថ្មី​.​សូម​លោក​មេត្តាជួយ​មាន​វិធានការ​ទប់ស្កាត់​ទៅលើ​ល្បែង​ហ្គេម​បាញ់​ត្រី​គ្រប់​ប្រភេទ​ទាំងនេះ​ផង ។​
​ដោយ​ពួកគាត់​មានការ​ព្រួយ​បារ​ម្មណ៍​ថា​ល្បែង​គ្រប់​ប្រភេទ​កំពុង​រីកដុះដាល​ដុះ​ផ្សិត​នៅ​ខេត្ត​ព្រះសីហនុ ឯណា​ទៅ គោលនយោបាយ​របស់​រដ្ឋាភិបាល ភូមិ​.​ឃុំ​មាន​សុវត្ថិភាព ។​

20-12-201565661 65664

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya